អាណិតខ្លាំងណាស់!! ចែករំលែកទាំងអស់គ្នា ដើម្បីជួយដល់កីឡាកររបស់យើង (មានវីដេអូ)

//s5.kh1.co/12/120970217d9bcb729a7416b461532378cf892734.jpg
កីទ្បា

 ០៨-កញ្ញា-២០១៩ ១១ព្រឹក · ៥ ឆ្នាំមុន

កម្ពុជា៖ ខ្សែការពារស្ដាំរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោនកីឡាករពាក់អាវលេខ ២៣ សុខ បញ្ញា បានប្រកាសស្វែងរកអ្នកម្ដាយ និងបងប្អូនពីរនាក់ទៀត ដែលបានបែកគ្នាអស់រយៈពេលជាង ១០ឆ្នាំមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ សុខ បញ្ញា 
កីឡាករ សុខ បញ្ញា 

ថ្លែងប្រាប់នៅក្នុងបទសម្ភាសន៍មួយជាមួយក្លិបបាល់ទាត់ភ្នំពេញក្រោន បញ្ញា បានឲ្យដឹងថាគេបានជួបម្ដាយរបស់គេបានតែម្ដងប៉ុណ្ណោះកាលពីនៅក្មេង ដោយម្ដាយរបស់គេមានឈ្មោះថា ផល្លី។

« ខ្ញុំចង់ជួបម្តាយ បងស្រី និងប្អូនប្រុសរបស់ខ្ញុំខ្លាំងណាស់ បើខ្ញុំនៅរស់ខ្ញុំនៅតែរកពួកគាត់ឲ្យឃើញ ខ្ញុំចង់មានម៉ាក់ហៅដូចគេ ហើយខ្ញុំក៏សង្ឃឹមថាគាត់នឹងព្យាយាមរកខ្ញុំដូចគ្នាដែរ »  សម្ដីរបស់ បញ្ញា។

https://s6.kh1.co/__image/w=650,h=367,q=100/94/94483f7c6c054542a97550942bd711743dc786dd.png

បញ្ញា មានស្រុកកំណើតនៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងមានបងប្អូន ៣នាក់ ខ្លួនជាកូនទី២ ខណៈបងស្រីមានឈ្មោះ ធីតា រីឯប្អូនប្រុសឈ្មោះ ណាម។

គួរឲ្យដឹងដែរថា សុខ បញ្ញា គឺជាថ្នាលយុវជនរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន ហើយរូបគេក៏ធ្លាប់ជាប់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៤ឆ្នាំផងដែរ៕

ចង់ជ្រាបកាន់តែច្បាស់អំពីខ្សែជីវិតរបស់កីឡាករ សុខ បញ្ញា សូមប្រិយមិត្តទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភពPPCFC

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T