អាជ្ញាធរខេត្តក្រចេះសម្រេចផ្អាកធ្វើចរាចរណ៍បណ្ដោះអាសន្ន យានយន្ដគ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៧៣ (ឆ្លូង-ក្រចេះ) ដោយសារទឹកជំនន់

//s5.kh1.co/16/16120d55bcea1541b2df84d87ba3cb1983a118d8.jpg
សង្គម

 ០៨-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ បានសម្រេចផ្អាកចរាចរណ៍បណ្តោះអាសន្ន ចំពោះយានយន្តគ្រប់ប្រភេទ ដោយមិនឱ្យឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៧៣ ពីស្រុកឆ្លូង ទៅទីរួមខេត្ត្តក្រចេះឡើយ ដោយសារកម្ពស់ទឹកទន្លេមេគង្គ ហក់ឡើងជន់លិចផុតកម្រិតកំពស់ប្រុងប្រយត្ន័ និងបានជន់លិចកំណាត់ផ្លូវជាតិលេខ​៧៣​ ចន្លោះគីឡូម៉ែត្រ៧៥+០០០​ ដល់គីឡូម៉ែត្រ៨៦+០០០​ ក្នុងភូមិសាស្រ្តស្រុកចិត្របុរី​ ខេត្តក្រចេះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្តីប្រកាសព័ត៌មានរបស់អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានបញ្ជាក់ថា ការផ្អាកនេះដើម្បីបញ្ចៀសគ្រោះថ្នាក់ ដែលអាចកើតឡើងជាយថាហេតុ របស់បងប្អូនប្រជាពលរដ្ឋ និងការពារតួផ្លូវកុំឲ្យរងការខូចខាតធ្ងន់ធ្ងរ។

រដ្ឋបាលខេត្តក្រចេះបញ្ជាក់ថា ការផ្អាកចរាចរណ៍បណ្តោះអសន្ននេះ ត្រូវធ្វើរហូតដល់ពេលទឹកស្រក មានស្ថានភាពល្អប្រសើរឡើងវិញ។

សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃទី៨ខែកញ្ញានេះ ជំនន់ទឹកទន្លេមេគង្គ កំពុងហក់ឡើងខ្លាំងដល់កម្រិត២២.៧២ម៉ែត្រ ហើយកំពុងជន់លិចតំបន់មួយចំនួន នៅខេត្តតាមដងទន្លេមេគង្គផងដែរ៕

https://s5.kh1.co/__image/w=650,h=488,q=100/ac/aceafc09c982eaba1b28b9e1a45b03e4aa9c1f57.jpg
https://s6.kh1.co/__image/w=650,h=366,q=100/b7/b7ad7a9bccfbeb22b2a5e6c1c7c852fa48148db3.jpg
https://s6.kh1.co/__image/w=650,h=488,q=100/23/23301bea3f29f6ffa4ecbbfa872cb75e6ed2d917.jpg
https://s6.kh1.co/__image/w=650,h=918,q=100/c0/c0a5cf7a2d54d3bb6ae07c54535f39a9ddbba14e.jpg

ប្រភពfreshnews

Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T