នគរបាលឃាត់ខ្លួនជនជាតិចិន៧នាក់ ដកហូតកាំភ្លើងខ្លីមួយដើម ពាក់ព័ន្ធបទល្មើសបង្ខាំងទុកជនជាតិចិន៤នាក់ ក្នុងកាស៊ីណូ «មេចេស៊ី» ក្រុងព្រះសីហនុ

//s5.kh1.co/7d/7d9efb3b54eb1eb3c9934d1f36f6a40c8668b4fd.jpg
សង្គម

 ០៨-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

(ព្រះសីហនុ)៖ សេចក្តីរាយការណ៍បឋមពីភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែកញ្ញានេះថា កម្លាំងនគរបាខេត្តព្រះសីហនុ បញ្ជាដោយផ្ទាល់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីជនជាតិចិនចាប់ជនជាតិចិនបង្ខាំងទុក នៅកាស៊ីណូ «មេចេស៊ី» ស្ថិតនៅក្រុម០៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាពាក់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មន្ត្រីនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ នគរបាលឃាត់ខ្លួនជនសង្សយ័ចំនួន៧នាក់ ដកហូតកាំភ្លើងខ្លីមួយដើម គ្រាប់មួយចំនួន និងកាំបិតតូច២ដើមផងដែរ។

សូមបញ្ជាក់ថា កម្លាំងនគរបាលក្រុងព្រះសីហនុ ក៏បានជួយរំដោះយកបុរសជនជាតិចិនចំនួន៤នាក់ ដែលជាជនរងគ្រោះផងដែរ។

មន្ត្រីនគរបាលរូបនោះបានបញ្ជាក់ថា ក្រោយពីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុថាមានជនជាតិចិន វាយប្រហារគ្នាក៏កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌ បានចុះទៅដល់ទីតាំងកាស៊ីណូកន្លែងកើតហេតុតែម្តង ដើម្បីជួយអន្តរាគមន៍រំដោះយកជនរងគ្រោះ។

ក្រោយចុះដល់ទីតាំងកើតហេតុ សមត្ថកិច្ចបានត្រួតពិនិត្យរកឃើញជនជាតិចិនចំនួន៤នាក់ ដែលត្រូវបានបុគ្គលិកកាស៊ីណូវាយខ្នោះ បង្ខាំងទុកនៅក្នុងបន្ទប់ ដោយមិនទាន់ដឹងមូលហេតុ។

បច្ចុប្បន្នកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិចិន ដែលជាប់ពាក់ព័ន្ធ និងការបង្ខាំងមនុស្ស មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជាបណ្តោះអាសន្ន ដើម្បីសាកសួរ និងកសាងនីតិវិធីទីតាមផ្លូវច្បាប់៕

https://s6.kh1.co/__image/w=650,h=488,q=100/3a/3a697528a958e4a1e0488546d33033aaa4765cb4.jpg
https://s5.kh1.co/__image/w=650,h=487,q=100/45/45cac0495a322ce3ee8118ce3f9b61d45f0c8bf5.jpg
https://s5.kh1.co/__image/w=650,h=487,q=100/d3/d348e5c5073e105c8a8caa74145206b40be3bd45.jpg
https://s6.kh1.co/__image/w=650,h=488,q=100/87/87ba0e3fe7240fc28d17968a627ac6009c71ef06.jpg
https://s6.kh1.co/__image/w=650,h=488,q=100/8f/8fc3a4a5ccbee8a6782daf5e95aef9387f3e9a58.jpg
https://s6.kh1.co/__image/w=650,h=365,q=100/29/29949f31101fc907130256ebfbd804468b25ddf8.jpg

ប្រភព

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T