កែងយ៉ាងនេះ បើមិនដួលទើបចម្លែក!! ពុយ វណ្ណៈ ផ្ដួលកីឡាករថៃ ត្រឹមទឹកទី២ (មានវីដេអូ)

//s5.kh1.co/aa/aacb1f31829128a161d4817a45c9c4efe8bef514.png
កីទ្បា

 ០៨-កញ្ញា-២០១៩ ១១ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីរសៀលម្សិលមិញនេះ សិស្សគុនមកពីក្លិបឃ្លាំងមឿងកីឡា ខេត្តពោធិ៍សាត់ កីឡាករ ពុយ វណ្ណៈ បានប្រកួតឈ្នះកីឡាករមកពីប្រទេសថៃ ពិកធៀង ដោយផ្ដួលកីឡាករថៃឲ្យបោះបង់ការប្រកួតនៅក្នុងទឹកទី២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ ពុយ វណ្ណៈ ឈ្នះការប្រកួត
  កីឡាករ ពុយ វណ្ណៈ ឈ្នះការប្រកួត

ការប្រកួតនៅក្នុងទឹកទី១ មិនមានការសម្រុកគ្នាអ្វីគួរឲ្យកត់សម្គាល់នោះទេ ដោយកីឡាករទាំងពីរគ្រាន់តែស្ទាបស្ទង់គ្នារកចំណុចខ្សោយ និងចំណុចខ្លាំងរៀងៗខ្លួនប៉ុណ្ណោះ។ ក្រោយចប់ទឹកទី១ ការប្រកួតអូសបន្លាយដល់ចុងទឹកទី២ ពុយ វណ្ណៈ បានវ៉ៃកែងទៅលើ ពិកធៀង ធ្វើឲ្យកីឡាករថៃដួល និងត្រូវលោកអាជ្ញាកណ្ដាល ម៉ក់ សាមឿន រាប់ដល់១០ ងើបមិនរួច៕

ចង់ឃើញថា ពុយ វណ្ណៈ ប្រើកែងវាយទៅលើ ពិកធៀង ល្អយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

វីដេអូនៃការប្រកួត
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T