ទាំងនេះសុទ្ធតែជាអំណោយ ដែលហ្វេនធ្លាប់ប្រគល់ជូនទៅ Idol របស់ពួកគេ

//s5.kh1.co/a3/a37550c9fb19d217ff2f58549c6dd7beff0a21e4.jpg
តារា & កម្សាន្ដ

 ០៨-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ នេះបើតាមការសង្កេត តាមរយៈសកម្មភាពល្អៗជាច្រើន បានបង្ហាញថា ក្ដីស្រលាញ់ដែលអ្នកគាំទ្រ មានចំពោះ Idol របស់ពួកគេ គឺពិតជាធំធាងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មានរឿងមិនគួរឲ្យជឿជាច្រើន ដែលអ្នកគាំទ្របានធ្វើដើម្បីឲ្យ Idol របស់ពួកគេបានឃើញ និងរីករាយ ថែមទាំងអាចធ្វើឲ្យ កេរ្តិ៍ឈ្មោះរបស់តារាក្នុងដួងចិត្តពួកគេ កាន់តែល្បីល្បាញថែមទៀតផង។

ខាងក្រោមនេះ ជាអំណោយប្លែកៗ ធ្វើដែលឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ព្រោះតែមិនចង់ជឿថា មាននៅក្នុងលោក។ ប៉ុន្តែអ្នកគាំទ្រតារា Kpop ទាំងនេះបានរៀបចំឡើង សម្រាប់ Idol របស់ពួកគេរួចទៅហើយ៕

ចង់ដឹងថា តើអំណោយទាំងនោះជាអ្វីខ្លះ?

ទស្សនារូបភាពខាងក្រោម ៖

១ អ្នកគាំទ្របានចំណាយប្រាក់ទិញ និងដាក់ឈ្មោះផ្កាយមួយថា NCT ដើម្បីរម្លឹកដល់ថ្ងៃដែលពួកគេបង្ហាញខ្លួនជាផ្លូវការ

រូបភាពទីតាំងផ្កាយ NCT
រូបភាពទីតាំងផ្កាយ NCT

ក្រុមអ្នកគាំទ្រ ក្រុមចម្រៀង NCT នៅឯប្រទេសវៀតណាម ពិតជាបានទិញផ្កាយមួយ ក្នុងបណ្ដុំផ្កាយ Ursa Major ដោយដាក់ឈ្មោះថា NCT។ ចាប់ពីពេលនេះទៅ រាល់ពេលរាត្រីយើងនឹងអាចមើលឃើញ NCT នៅលើផ្ទៃមេឃបានហើយ។

រូបភាពទីតាំងផ្កាយ NCT
រូបភាពទីតាំងផ្កាយ NCT

២ អ្នកគាំទ្រនៅកម្ពុជា បានរៀបចំអណ្តូងមួយដោយប្រើឈ្មោះ Block B

រូបភាព អណ្ដូងទឹក
រូបភាព អណ្ដូងទឹក

សម្រាប់ខួបលើកទី៤ នៃការបង្ហាញខ្លួនរបស់ក្រុមចម្រៀង Block B អ្នកគាំទ្រនៅកម្ពុជា បានបរិច្ចាគប្រាក់របស់ពួកគេ ដើម្បីសាងសង់អណ្ដូងទឹកស្អាតមួយ ក្រោមឈ្មោះរបស់ Block B។

អណ្តូងនេះបានក្លាយជាប្រភពទឹកស្អាត ផ្គត់ផ្គង់ដល់ប្រជាជនជាច្រើនដែលនៅក្បែរនោះ។ វាស្ថិតនៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា។

រូបភាព អណ្ដូងទឹក
រូបភាព អណ្ដូងទឹក

៣ អ្នកគាំទ្របានទិញដីមួយកន្លែងសម្រាប់ Sehun នៅឯ Scotland

រូបភាពប្លង់ដីរបស់ Sehun
រូបភាពប្លង់ដីរបស់ Sehun

អ្នកគាំទ្រក្រុម EXO បានប្រគល់អំណោយដ៏អស្ចារ្យមួយសម្រាប់ Sehun នៅក្នុងថ្ងៃកំណើតទី២៣ របស់លោក។ ពួកគេបានសម្រេចចិត្ត ទិញដីមួយកន្លែងដោយដាក់ឈ្មោះ Sehun ជាម្ចាស់កម្មសិទ្ធិ។ ដីនោះមានទីតាំងស្ថិតនៅប្រទេស Scotland នៃចក្រភពអង់គ្លេស។

៤ អ្នកគាំទ្របានទិញស្រោមអនាម័យជាច្រើន ជាកាដូថ្ងៃកំណើតឲ្យទៅ Jin

រូបភាព Jin
រូបភាព Jin

បន្ទាប់ពីរូបភាពរបស់ Jin ពេលកំពុងញ៉ាំអាហារ ត្រូវបានបង្ហោះចែកចាយតាមអ៊ីនធើណែត ទើបអ្នកគាំទ្របានប្រទះឃើញ ស្រោមអនាម័យមួយប្រអប់នៅលើតុ។ ដំណឹងនេះធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង ក្រោយមកទើបពួកគេបានដឹងថា វាជាអំណោយដែលផ្ញើរមកពីអ្នកគាំទ្រ។

រូបភាពស្រោមអនាម័យ
រូបភាពស្រោមអនាម័យ

៥ អ្នកគាំទ្របានសាកសង់ភូមិមួយសាជាថ្មី បន្ទាប់ពីវាត្រូវបានបំផ្លាញចោល ហើយអ្នកភូមិជាច្រើនខ្វះកន្លែងជ្រកកោន

រូបភាពផ្ទះថ្មី
រូបភាពផ្ទះថ្មី

ក្រុមអ្នកគាំទ្រ Junsu សមាជិកក្រុម JYJ បានបរិច្ចាគប្រាក់មួយចំនួនទៅកាន់ អង្គការ AdraKore ដើម្បីសាងសង់ផ្ទះ និងកែលំអភូមិទាំងមូល ដែលស្ថិតនៅក្នុងទឹកដីប្រទេសកម្ពុជា។ ផ្ទះចំនួន ៣០ខ្នងត្រូវបានសាងសង់ជាថ្មី ធ្វើឲ្យអ្នកភូមិទទួលបានកន្លែងជ្រកកោនជាថ្មី ដែលល្អជាងមុន។ ជំនួយនេះបានធ្វើឡើងក្រោមឈ្មោះ Junsu ក្រោយមកពួកគេបានដាក់ឈ្មោះភូមិនេះថា Xia Junsu។

រូបភាពផ្ទះចាស់
រូបភាពផ្ទះចាស់
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T