បុរសម្នាក់យំបោកខ្លួន ពេលឃើញសង្សាររៀបការជាមួយប្រុសផ្សេង (មានវីដេអូ)

//s6.kh1.co/93/93cbe9d2bcf021512fb26753550a0259dda7fbcb.jpg
សង្គម

 ០៧-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ឥណ្ឌូនេស៊ី៖ សាកស្រមៃមើលថា អ្នកបានស្រលាញ់គ្នាជាមួយស្រីម្នាក់អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែស្រាប់តែថ្ងៃមួយ នាងក៏ទៅរៀបការជាមួយប្រុសផ្សេង។ តើអ្នកនឹងមានអារម្មណ៍យ៉ាងម៉េចដែរ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ហេតុការណ៍នេះបានកើតឡើងទៅលើបុរសអភ័ព្វស្នេហ៍ម្នាក់រស់នៅក្នុងប្រទេសឥណ្ឌូនេស៊ី។

យោងតាមប្រភពបានឱ្យដឹងថា បុរសម្នាក់នេះមានឈ្មោះ Aswar Anas បានស្រលាញ់គ្នាជាមួយស្រីម្នាក់ឈ្មោះ Asni អស់រយៈពេលជាង ៦ឆ្នាំមកហើយ ប៉ុន្តែចុងក្រោយបែរជានាង Asni ទៅរៀបការជាមួយប្រុសផ្សេងទៅវិញ។

កាលពីថ្ងៃទី០២ ខែកញ្ញា កន្លងទៅនេះ លោក Aswar បានទៅចូលរួមពិធីមង្គលការរបស់សង្សារខ្លួនគឺនាង Asni។

ប៉ុន្តែគ្រាន់តែឃើញសង្សារខ្លួនកំពុងតែរៀបការជាមួយប្រុសផ្សេងភ្លាម ស្រាប់តែរូបគេយំបោកខ្លួនយកតែម្តង។

វីដេអូរបស់គេ ទ្រហោយំបានចែកចាយពេញបណ្តាញសង្គម ហើយមនុស្សម្នាក៏មានការអាណិតអាសូររូបគេផងដែរ។

យ៉ាងណាមិញ បើតាមប្រភពបានឱ្យដឹងថា ក្រុមគ្រួសារខាងស្រីក៏បាននាំរូបគេចាកចេញ ហើយក៏បានលួងលោមគេផងដែរ។

ដោយឡែក កូនក្រមុំក៏យំព្រមគ្នាផងដែរ នៅពេលឃើញលោក Aswar យំខ្លាំងបែបនេះ។ បើតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា គូស្នេហ៍មួយគូនេះមិនអាចរៀបការជាមួយគ្នាបាន ព្រោះតែសាសនាពួកគេខុសគ្នា។

ក្រៅពីនេះទៀត លោក Aswar ក៏មិនបានសុំក្រុមគ្រួសារខាងស្រីរៀបការឱ្យបានលឿនផងដែរ ទើបមានជនទីបីឆក់យកឱកាសនេះ ហើយឪពុកម្តាយខាងស្រីក៏លើកកូនឱ្យទៅជនទីបីនោះយកតែម្តង៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

កូនក្រមុំយំ និងសង្សារនាងគឺលោក Aswar ក៏យំផងដែរ
កូនក្រមុំយំ និងសង្សារនាងគឺលោក Aswar ក៏យំផងដែរ
Aswar និងសង្សារខ្លួន
Aswar និងសង្សារខ្លួន
Aswar និងសង្សារខ្លួន
Aswar និងសង្សារខ្លួន
Aswar និងសង្សារខ្លួន
Aswar និងសង្សារខ្លួន
Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T