ស្វីតទៀតហើយ! រវល់បែបណាក៏ ខេមរៈ សិរីមន្ត មិនភ្លេចឆ្លៀតពេលវេលា​ ផ្ដល់ក្ដីសុខឲ្យភរិយាដែរ!

//s6.kh1.co/ec/ecafa721130703d85d9387ad9298d4ab5a63019d.jpg
តារា & កម្សាន្ដ

 ០៧-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ មួយរយៈនេះ តារាចម្រៀងប្រុសលំដាប់ជួរមុខ លោក ខេមរៈ សិរីមន្ត បានធ្វើឲ្យមហាជននានា ចាប់អារម្មណ៍ទៅលើជីវិតឯកជនដ៏ហ៊ឺហា របស់លោកយ៉ាងខ្លាំង ដែលមានទាំងឡានទំនើបៗ ថែមទាំងទើបបើកបង្ហាញ ផ្ទះវីឡាដ៏ធំស្កឹមស្កៃទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីនេះ បើងាកទៅមើលជីវិតគ្រួសារ របស់តារាចម្រៀងលំដាប់កំពូលរូបនេះវិញ គឺពោរពេញដោយសុភមង្គល និងសេចក្ដីសុខយ៉ាងខ្លាំង ជាមួយភរិយានិងកូនស្រី ជាទីស្រលាញ់ផងដែរ។

ក្នុងនោះដែរ ទោះជារវល់ជាមួយនឹងការងារសិល្បៈបែបណាក៏ ខេមរៈ សិរីមន្ត តែងតែបំពេញតួនាទីជាស្វាមីដ៏ល្អ ឆ្លៀតពេលនាំភរិយា ទៅកសាងភាពផ្អែមល្ហែម​ នៅក្រៅប្រទេសជានិច្ច។

ជាក់ស្ដែង ថ្មីៗនេះ គូស្វាមីភរិយារូបនេះ បានដឹកដៃគ្នាទៅកម្សាន្តនៅប្រទេសថៃស្ងាត់ៗ អមមកជាមួយកម្រងរូបថតរ៉ូមែនទិចជាច្រើន។

បន្ថែមពីនេះដែរ សិរីមន្ត បានធ្វើឲ្យហ្វេនៗជាច្រើន លួចច្រណែនមិនស្ទើរឡើយ ក្រោយពីឃើញរូបថតទាំងនោះ ក្នុងកាយវិការកៀកកើយ យ៉ាងស្និទ្ធស្នាល ជាមួយម្ចាស់ជីវិតបែបនេះ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

លោក ខេមរៈ សិរីមន្ត​ និងភរិយាជាទីស្រលាញ់
លោក ខេមរៈ សិរីមន្ត​ និងភរិយាជាទីស្រលាញ់
លោក ខេមរៈ សិរីមន្ត​ និងភរិយាជាទីស្រលាញ់
លោក ខេមរៈ សិរីមន្ត​ និងភរិយាជាទីស្រលាញ់
លោក ខេមរៈ សិរីមន្ត​ និងភរិយាជាទីស្រលាញ់ ពេលទៅលេងថៃ
លោក ខេមរៈ សិរីមន្ត​ និងភរិយាជាទីស្រលាញ់ ពេលទៅលេងថៃ
រូបថតស្វីតៗរបស់ សិរីមន្ត និងម្ចាស់បេះដូង
រូបថតស្វីតៗរបស់ សិរីមន្ត និងម្ចាស់បេះដូង
រូបថតស្វីតៗរបស់ សិរីមន្ត និងម្ចាស់បេះដូង
រូបថតស្វីតៗរបស់ សិរីមន្ត និងម្ចាស់បេះដូង
រូបថតស្វីតៗរបស់ សិរីមន្ត និងម្ចាស់បេះដូង
រូបថតស្វីតៗរបស់ សិរីមន្ត និងម្ចាស់បេះដូង
ខេមរៈ​ សិរីមន្ត
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T