Mew ស្ទើរតែអស់ការងារក្នុងវិស័យសិល្បៈ ព្រោះបណ្តោយខ្លួនឲ្យឡើងគីឡូខ្លាំងពេក!

//s6.kh1.co/6b/6b8b02e42ccbd9fb7726e744dabf50d424833fa0.jpg
តារា & កម្សាន្ដ

 ០៧-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ រូបរាងគឺជារឿងដែលសំខាន់បំផុតសម្រាប់មនុស្សស្រីគ្រប់រូប ជាពិសេសប្រសិនបើពួកគេជាតារាទៀតនោះ កាន់តែជារឿងមួយដ៏ចាំបាច់។ ព្រោះពួកគេត្រូវថែរក្សាដងខ្លួន ឲ្យមានរាងរៅសមសួន ដើម្បីឲ្យមើលទៅមានភាពស្រស់ស្អាត រាល់ពេលស្លៀកសម្លៀកបំពាក់ផ្សេងៗ ជាពិសេសពេលចូលទៅក្នុងកាមេរ៉ាតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ដូចតារាសម្តែងស្រីប្រចាំស្ថានីយប៉ុស្តិ៍លេខ៣ នាង Mew Laknara ជាដើម។​ នាងបាននិយាយថា ខ្លួនស្ទើរតែបាត់បង់ការងារក្នុងវិស័យសិល្បៈ ព្រោះតែបណ្តោយខ្លួនឲ្យទម្ងន់ខ្លាំងពេក។ ប៉ុន្តែពេលនេះ Mew​ ត្រលប់មកសម្តែងវិញហើយ ក្រោយបាត់មុខ២ ៣ឆ្នាំពីវិស័យភាពយន្ត។

ដោយការត្រលប់មកវិញនេះ Mew បាននិយាយរៀបរាប់ពីរឿងរ៉ាវកន្លងមកថា៖

«ពេលនេះកំពុងថតរឿងថ្មីចំនួន១រឿង និងរឿងមួយទៀតកំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍។ ខ្ញុំបានបាត់មុខយូរគួរសមពីវិស័យសិល្បៈ និងមានអ្នកគាំទ្រជាច្រើនតែងតែចង់ឲ្យខ្ញុំវិលត្រលប់មកសម្តែងវិញរហូត។ និយាយរួមទៅមួយរយៈមុនទម្ងន់របស់ខ្ញុំឡើងខ្លាំងដល់៥៧គីឡូ ហើយណាមួយពេលនោះមានបញ្ហាជាច្រើនទៀត នេះហើយជាមូលហេតុដែលខ្ញុំមិនចង់ត្រលប់មកសម្តែង។ មកដល់ពេលនេះអ្វីៗល្អប្រសើរវិញ ហើយទម្ងន់របស់ខ្ញុំក៏ចាប់ផ្តើមស្រកដូចគ្នា» ។

ជាមួយគ្នានេះ Mew ​បានបន្ថែមទៀតថា ការឡើងទម្ងន់នេះ ជាឧបសគ្គសម្រាប់ការងារសិល្បៈរបស់នាងយ៉ាងខ្លាំង ព្រោះរាល់ពេលដែលអ្នកដឹកនាំរឿងហៅទៅសម្ភាសន៍ គ្រាន់តែគេឃើញពីរូបរាងរបស់នាងភ្លាម គឺគេសុំបដិសេធតែម្តង។

ម្យ៉ាងវិញទៀត នាងមិនបានខឹងចំពោះរឿងដែលអ្នកដឹកនាំរឿងបដិសេធនោះទេ ព្រោះខ្លួននាងផ្ទាល់ពិតជាបណ្តោយខ្លួនជ្រុលបែបនេះពិតមែន។ ប៉ុន្តែពេលនេះ Mew កំពុងតែព្យាយាមយករូបរាងដើមរបស់នាងមកវិញ ហើយថែមទាំងមកបម្រើអារម្មណ៍ទស្សនិកជនតាមរយៈរឿងភាគថ្មីៗ ជាច្រើនទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

Mew Laknara
Mew Laknara
Mew Laknara
Mew Laknara
Mew Laknara
Mew Laknara
Mew Laknara
Mew Laknara
Mew Laknara
Mew Laknara
Mew Laknara
Mew Laknara
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T