នោះៗ! Real Madrid ដាក់គោលដៅយកកីឡាកររូបនេះពី PSG ឱ្យបាននៅទីផ្សារដោះដូរកីឡាករខាងមុខនេះ!

//s6.kh1.co/c5/c54a5ea807acb84b0f7756ef6d6d8ec2e6e2987e.jpg
កីទ្បា

 ០៧-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

បរទេស៖ តាមរបាយការណ៍ឱ្យដឹងថា Real Madrid គ្រោងនឹងធ្វើគ្រប់បែបយ៉ាងដើម្បីចុះកុងត្រាយកតារាឆ្នើម Kylian Mbappe ពី PSG នៅរដូវក្តៅខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាសែតអេស្បាញ Sport បានរាយការណ៍ថា អ្នកចាត់ការទូទៅសញ្ជាតិបារាំងលោក Zinedine Zidane បានបញ្ចុះបញ្ចូលឱ្យ Mbappe ធ្វើការផ្លាស់ប្តូរទៅប្រទេសអេស្ប៉ាញរួចហើយបន្ទាប់ពីមានសេចក្តីរាយការណ៍ថាក្រុម Manchester City ក៏ចាប់អារម្មណ៍នឹងកីឡាករវ័យក្មេងរូបនេះដែរ។

Kylian Mbappe
Kylian Mbappe

អ្នកគាំទ្រ Madrid បានបង្ហាញពីបំណងប្រាថ្នារបស់ពួកគេរួចហើយសម្រាប់ Mbappe ដើម្បីក្លាយជាតារាឆ្នើមបន្ទាប់របស់ពួកគេ។ ពួកគេបានស្រែករកឈ្មោះរបស់គាត់កាលពីដើមខែនេះ នៅពេលដែល Eden Hazard ត្រូវបានបង្ហាញខ្លួនជាផ្លូវការ បន្ទាប់ពីការផ្លាស់ពីក្រុមតោខៀវ Chelsea ។

គួររម្លឹកផងដែរថា Mbappe បានស៊ុតបាល់បញ្ចូលទីចំនួន ៣៩គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន ៤៣ លើកសម្រាប់ក្រុម PSG កាលពីរដូវកាលមុន ដើម្បីជួយពួកគេរក្សាតំណែងជើងឯក Ligue 1 និងបានរកគ្រាប់បាល់បញ្ចូលទី ២ គ្រាប់ក្នុងការចាប់ផ្តើមនៅរដូវកាលនេះ។

Kylian Mbappe
Kylian Mbappe

បច្ចុប្បន្ននេះ Mbappe កំពុងជាប់កុងត្រានៅ Parc des Princes រហូតដល់ឆ្នាំ ២០២២ ប៉ុន្តែតាមសេចក្តីរាយការណ៍បានរាយការណ៍ថា កីឡាកររូបនេះបានបដិសេធមិនព្រមចុះកុងត្រាថ្មីជាមួយក្លិបកាលពីខែមុន ដែលនេះអាចជាភ្លើងខៀវមួយសម្រាប់ Real Madrid ៕

ប្រភព៖ Thesun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T