ខ្សែបម្រើវ័យក្មេងរបស់ Leicester City ឆ្លើយតបត្រង់ៗទៅ Man Utd និង Arsenal វិញ បន្ទាប់ពីក្លិបទាំងពីរចាប់អារម្មណ៍រូបគេ

//s5.kh1.co/da/da8c49a393ca45275975830d3439916546dc922b.jpg
កីទ្បា

 ០៧-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ កីឡាករ Youri Tielemans បាននិយាយថា Leicester គឺជាកន្លែងដ៏ត្រឹមត្រូវសម្រាប់ខ្លួន ក្នុងការលេងបាល់ទាត់ បើទោះបីជាមានការចាប់អារម្មណ៍ពីក្រុម Arsenal និង Manchester United ក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករវ័យក្មេងសញ្ជាតិបែលហ្ស៊ិករូបនេះ បានស្ថិតនៅលើរ៉ាដារបស់ក្រុមកាំភ្លើងធំ និងបិសាចក្រហមនៅរដូវក្តៅនេះ ដោយកីឡាកររូបនេះផ្លាស់ពី Monaco ទៅកីឡដ្ឋាន King Power Stadium ក្នុងកិច្ចព្រមព្រៀង ៤០ លានផោន ។

Youri Tielemans
Youri Tielemans

លោក Brendan Rodgers អ្នកចាត់ការទូទៅក្រុម Leicester City បានធ្វើឱ្យកីឡាករវ័យ ២២ ឆ្នាំរូបនេះ ក្លាយជាគោលដៅសំខាន់បំផុតសម្រាប់ Leicester នៅរដូវក្តៅនេះ ដោយបានចុះកិច្ចព្រមព្រៀងមួយជាមួយ Monaco យកកីឡាកររូបនេះ បើទោះបីជាមានការចាប់អារម្មណ៍ពីក្លិបកំពូលៗ មួយចំនួនរបស់អង់គ្លេសក៏ដោយ។ លោកបានចុះកិច្ចសន្យា ៤ ឆ្នាំនៅ East Midlands ហើយនិយាយថា Leicester គឺស័ក្តិសមនឹងលោកនៅពេលបច្ចុប្បន្ននេះ។

Youri Tielemans
Youri Tielemans

Tielemans បាននិយាយក្នុងការប្រកួតជម្រុះ Euro ២០២០ របស់ប៊ែលហ្ស៊ិកទល់នឹងសាន់ម៉ារីណូ និងស្កុតឡែនថា៖

"ក្នុងកំឡុងពេលដោះដូរកីឡាករ ខ្ញុំសប្បាយចិត្តដែលទទួលបានការចាប់អារម្មណ៍ពីក្លិបធំៗមួយចំនួន" ។

កីឡាកររូបនេះបានបន្តទៀតថា៖

“ខ្ញុំត្រូវធ្វើការជ្រើសរើសសម្រាប់អាជីពរបស់ខ្ញុំ ហើយខ្ញុំគិតថាវាជាការត្រឹមត្រូវដែលជ្រើសរើស Leicester City ។ ពួកគេស្គាល់ខ្ញុំនៅ Leicester ហើយ។ អំឡុងពេលខ្ចីជើងនៅទីនេះ គឺជាពេលវេលាដ៏អស្ចារ្យណាស់។ ខ្ញុំចង់បន្តលេងនៅក្លិបនេះទៀត” ។

គួររម្លឹកផងដែរថា Tielemans បានចូលរួមជាមួយ Leicester City ក្នុងលក្ខខណ្ឌខ្ចីជើងពីខែមករាដោយរកបាន ៣ គ្រាប់និងបញ្ជូនឲ្យមិត្តរួមក្រុមបាន ៤ គ្រាប់៕

ប្រភព៖ Mirror

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T