ទីតាំងចុងក្រោយ ប្រមូលផ្តុំសុទ្ធតែកំពូលតារាមកជុំគ្នា...! (មានវីដេអូ)

//s6.kh1.co/e6/e62753ea27640f4b4454766f37f989729c4dbe55.jpg
តារា & កម្សាន្ដ

 ០៧-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ កំពូលកម្មវិធីប្រឡងចម្រៀងសម័យឌីជីថលបែ្លកពីគេ «The Mask Singer Cambodia» ដែលកំពុងប្រមូលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីទស្សនិកជនតាមរយៈធ្វើការជម្រុះវគ្គដំបូងអស់ជាច្រើនខេត្តរួចមក ឥលូវនេះបានមកដល់ទីតាំងធំចុងក្រោយ ដើម្បីធ្វើការជម្រុះដំបូងហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅពេលនេះក្រុមការងារ «The Mask Singer Cambodia» បានទៅដល់ទីតាំងជម្រុះដំបូងធំចុងក្រោយគេ គឺក្នុងរាជធានីភ្នំពេញផ្ទាល់តែម្តង ក្នុងផ្សារទំបើប អ៊ីអនម៉ល ភ្នំពេញ ជាន់ទី4 នៅថ្ងៃទី 8 ខែកញ្ញា ឆ្នាំ2019 នេះចាប់ពីម៉ោង 8 ព្រឹក។

រឹតតែពិសេសមុនធ្វើការជម្រុះវគ្គដំបូងមួយថ្ងៃនឹងមានការប្រគំតន្រ្តី​ «The Mask Singer Tour Concert» ដែលប្រមូលផ្តុំទៅដោយកំពូលតារាចម្រៀងល្បីៗជាច្រើនដួង។

បេក្ខជនជ័យលាភីនឹងទទួលបានប្រាក់រង្វាន់ ១០០ លានរៀល ហើយក្លាយជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្មរស្មីហង្សមាស។ បើអ្នកគិតថាអ្នកមានសម្លេងល្អ តើនៅចាំអីទៀត? ពាក្យចូលរួមប្រឡងអាចរកបានដោយឥតគិតថ្លៃនៅក្រុមហ៊ុនហង្សមាសវីដេអូ និងនៅតាមហាងលក់ទូរស័ព្ទ OPPO ទូទាំងប្រទេស៕

ឧបត្ថម្ភផ្ដាច់មុខដោយ៖
#OPPOReno10xZoom
#លើសពីអ្វីដែលអ្នកមើលឃើញ

«The Mask Singer Cambodia»
«The Mask Singer Cambodia»
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/40/40c51ea52f63f35126eaf149204695616c1bd9d4.jpg

ម៉ាកយីហោ “ផ្ទះបាយភូមិខ្មែរ” បង្កើតឡើងដោយកូនខ្មែរ ដែលមានបេះដូងនិងការតាំងចិត្តយ៉ាងខ្លាំង ក្នុងចូលរួមអភិរក្ស និងអភិវឌ្ឍន៍ម្ហូបខ្មែរ កេរតំណែលជាតិ

 ២៩-មីនា-២០២៤ 
 ៣ល្ងាច · ២៣ នាទីមុន
//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T