រឿង “IT វគ្គចុងក្រោយ” មានចាក់បញ្ចាំងនៅរោងភាពយន្តហើយ! (មានវីដេអូ)

//s5.kh1.co/1e/1ec01229f5df16242321b2bd714522bb675e2846.jpg
តារា & កម្សាន្ដ

 ០៧-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ក្រោយពីការបាត់ខ្លួនអស់រយៈពេល ២៧ ឆ្នាំ Pennywise បានត្រលប់មកកាន់ Derry វិញដើម្បីកម្ចាត់ក្រុម Loser ឱ្យអស់តែម្ដង។ ប្រិយមិត្តជាច្រើនប្រាកដជានៅចាំនូវខ្សែភាពយន្តដ៏គួរអោយខ្លាចរឿង “​IT” ដែលមានចាក់បញ្ជាំងនូវកាលពីប៉ុន្មានឆ្នាំមុន។ ពេលនេះខ្សែភាពយន្ត “IT វគ្គចុងក្រោយ” បាននោះនូវ Pennywise មកលងបន្លាចដល់ទស្សនិកជនសារជាថ្មី ជាមួយនឹងការបន្លាចដែលរន្ធត់ជាងមុនដល់ទៅរយៈពេល ២ ម៉ោង ៤៥ នាទី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 រឿង “IT វគ្គចុងក្រោយ”
 រឿង “IT វគ្គចុងក្រោយ”

“IT វគ្គចុងក្រោយ” គឺជាខ្សែភាពយន្តបន្ទាប់ពីខ្សែភាពយន្ត “IT” ដែលបានចាក់បញ្ចាំងកាលពីឆ្នាំ ២០១៧ ដែលខ្សែភាពយន្តទាំងពីរនេះបានផលិតចេញពីសៀវភៅដ៏គួរឱ្យខ្លាចរបស់លោក Stephen King។ ជាមួយនឹងខ្សែភាពយន្ត “IT វគ្គចុងក្រោយ” នេះផងដែរ គឺបានកើតឡើងក្នុងរយៈពេល ២៧ ឆ្នាំ បន្ទាប់ពីហេតុការណ៍កាលពីខ្សែភាពយន្តទីមួយ។ ទស្សនិកជននឹងបានជួបជាមួយនឹងក្រុម Loser សារជាថ្មីជាមួយនឹងរូបរាងធំពេញវ័យរបស់ពួកគេម្នាក់ៗ ដែលនឹងធ្វើដំណើរត្រលប់ទៅកាន់ក្រុង Derry ដើម្បីកម្ចាត់ “IT” ពីក្រុង Derry ឬពីជីវិតរបស់ពួកគេ។

ខ្សែភាពយន្ត “IT វគ្គចុងក្រោយ” នេះត្រូវបានគេចាត់ទុកជាខ្សែភាពយន្តដ៏រន្ធត់ និងមានទស្សនិកជនរង់ចាំច្រើនជាងគេសម្រាប់ឆ្នាំ២០១៩ នេះ។ ខ្សែភាពយន្តនេះរន្ធត់ និងភ័យខ្លាចខ្លាំងដល់ថ្នាក់មានការហាមមកឱ្យទស្សនិកជន ដែលមានឆាយុក្រោម១៨ឆ្នាំ អ្នកមានជម្ងឺខ្សោយបេះដូង និងស្ត្រីមានផ្ទៃពោះទស្សនានោះទេ។

ដូចនេះបើប្រិយមិត្តជឿជាក់ថាអាចទប់ទល់នឹង Pennywise បានរហូតដល់ ២ ម៉ោង ៤៥ នាទីនោះ កុំភ្លេចទៅទស្សនាខ្សែភាពយន្ត “IT វគ្គចុងក្រោយ” នៅរោងភាពយន្តចាប់ពីថ្ងៃនេះទាំងអស់គ្នា៕

 រឿង “IT វគ្គចុងក្រោយ”
រឿង “IT វគ្គចុងក្រោយ”
 រឿង “IT វគ្គចុងក្រោយ”
 រឿង “IT វគ្គចុងក្រោយ”
 រឿង “IT វគ្គចុងក្រោយ”
 រឿង “IT វគ្គចុងក្រោយ”
 រឿង “IT វគ្គចុងក្រោយ”
 រឿង “IT វគ្គចុងក្រោយ”

ទស្សនា Trailer នៅទីនេះ៖

វីដេអូ

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹងភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh ឬតាមប្រព័ន្ធបណ្តាញសង្គមដូចជា:
www.facebook.com/JaiKon.Cambodia,
www.youtube.com/JaiKonCambodia 
ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និងរបស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T