ផ្អាករថយន្តធ្វើចរាចរណ៍ឆ្លងកាត់ស្ពានទួលរកា ពីកំពង់ចាម ទៅក្រចេះ នៅស្រុកស្ទឹងត្រង់ ក្រោយគំរាមកំហែងពីជំនន់ទឹកភ្លៀង

//s6.kh1.co/fe/fe4c74e374379acb27fed14bfb81f9e5571ece29.jpg
សង្គម

 ០៧-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ បានផ្អាកមិនឲ្យរថយន្តធ្វើចរាចរណ៍លើស្ពានទួលរកា ក្នុងភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ បន្ទាប់ពីស្ពាននេះ បានបាក់អស់សសរ ១ដើម កាលពីម្សិលមិញ ក្រោយរងការគំរាមកំហែងពីជំនន់ទឹកភ្លៀង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃនេះ អាជ្ញាធរមូលដ្ឋានឲ្យដឹងថា ទឹកជំនន់ទន្លេមេគង្គនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ បានជន់ហូរខ្លាំងបណ្តាលឲ្យស្រុតស្ពាន ទួលរកាបាក់សរសរអស់១ដើមតែម្តង។

ផ្តើមចេញពីហេតុការណ៍នេះ ភ្លាមៗអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រី មន្ទីរ ស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យសិក្សា ដើម្បីជួសជុលស្ពាននោះឡើងវិញ។ ទន្ទឹមនឹងនេះ អាជ្ញាធរអនុញ្ញាតឲ្យអ្នកថ្មើរជើង និងអ្នកបើកទោចក្រយាន្តឆ្លងកាត់ ប៉ុន្តែចំពោះរថយន្តត្រូវឲ្យផ្អាកធ្វើចរាចរណ៍មួយរយៈសិន ចៀសវាងបាក់ស្រុតស្ពានបណ្ដាលឲ្យមានគ្រោះថ្នាក់ជាយថាហេតុ។

សូមបញ្ជាក់ថា ស្ពានទួលរកានេះ ជាស្ពានបាឡេ មានប្រវែង៩៥ ម៉ែត្រ ហើយប្រជាពលរដ្ឋអាចធ្វើចរាចរណ៍ឆ្លងកាត់ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះបានផងដែរ៕

https://s6.kh1.co/__image/w=650,h=473,q=100/fe/fe4c74e374379acb27fed14bfb81f9e5571ece29.jpg
https://s6.kh1.co/__image/w=650,h=434,q=100/0b/0b22e4ba48ff95d29d817edb02651695e8ec39b2.jpg
https://s6.kh1.co/__image/w=650,h=434,q=100/8d/8d5e145fda12cc96a3b2c09f0d79e3a9a7be1ea2.jpg
https://s6.kh1.co/__image/w=650,h=434,q=100/04/04c86e85a09c2c0543eb2a4ef1140b7a7286cee1.jpg
https://s6.kh1.co/__image/w=650,h=434,q=100/3e/3e80e5d860c0e8fcd612a3c9af3ade04c1a4cc97.jpg

ប្រភពFresh News

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T