Kaew បង្ហើបពីអារម្មណ៍ពិត ក្រោយធ្លាប់មានអ្នកសង្ស័យថា នាងជា Tomboy !

//s6.kh1.co/5e/5e341402ccd7b2208d5e3ce2cca2702c4fba1d84.jpg
តារា & កម្សាន្ដ

 ០៧-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ សម្រាប់តារាចម្រៀង និងតារាសម្តែងស្រីរាងខ្ពស់ស្រឡះ Kaew Jarin បើសាកគិតត្រលប់ទៅកាលពី១០ឆ្នាំមុន ពេលដែលនាងចូលប្រឡូកនៅក្នុងវិស័យសិល្បៈដំបូង Kaew ត្រូវបានគ្រប់គ្នាសង្ស័យថាជា Tomboy ព្រោះទាំងការតែងខ្លួន និងចរិតរបស់នាងមានលក្ខណៈស្រដៀងទៅនឹងមនុស្សប្រុស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយពេលនោះ Kaew តែងតែកាត់សក់ខ្លីជានិច្ច ហើយបើនិយាយពីស្ទាយ៍ស្លៀកពាក់វិញ គឺធំៗ រលុងៗបែបមនុស្សប្រុសតែម្តង ទាំងអស់នេះហើយជាមូលហេតុដែលគេគ្រប់គ្នាសង្ស័យថា នាងជា Tomboy ។ 

ដោយឡែក កាលពីពេលថ្មីៗនេះ តារាស្រីវ័យ ​​​​២៧ឆ្នាំរូបនេះ ក៏បានធ្វើការបកស្រាយរាល់ចម្ងល់ ដែលតែងតែដក់ជាប់នៅក្នុងចិត្តរបស់អ្នកគាំទ្រយ៉ាងដូច្នេះថា៖

«​កាលពីមុនមើលមកខ្ញុំស្រដៀង Tomboy ព្រោះតែខ្ញុំជាអ្នកសិល្បៈដូច្នេះកាយវិការត្រូវបញ្ចេញមកច្បាស់ ហើយមានមនុស្សមួយចំនួនធំគិតថា ខ្ញុំជាមនុស្សស្រីដែលមិនស្រឡាញ់ភាពស្រស់ស្អាត មិនសូវចេះថែខ្លួន ប៉ុន្តែតាមពិតទៅខ្ញុំមានគ្រឿងសម្អាងការពារស្បែកច្រើនណាស់ ហើយខ្ញុំក៏ប្រើប្រាស់វាជារៀងរាល់ថ្ងៃមិនដែលខាន។ អាចមកពីខ្ញុំជាមនុស្សស្រីដែលមានរូបរាង​ និងអត្តចរិតបែបរឹងមាំ ចូលចិត្តពាក់ស្បែកជើងប៉ាត់តា ចូលចិត្តស្លៀកខោ ជាងស្លៀកសំពត់ ឬពាក់ស្បែកជើងកែង ទើបធ្វើឲ្យគ្រប់គ្នាមានការយល់ច្រឡំបែបនេះ» ។

យ៉ាងណាមិញ មកដល់បច្ចុប្បន្ននេះ បើនៅតែសង្ស័យថា នាងជា Tomboy ទៀត ក៏មិនត្រូវដែរ​ព្រោះពេលនេះ Kaew មានមិត្តប្រុសហើយ និងថែមទាំងផ្អែមល្ហែមនឹងគ្នាខ្លាំងទៀតផង៕​

សូមទស្សនារូបភាពខាងក្រោម៖

 Kaew Jarin
 Kaew Jarin
 Kaew Jarin
 Kaew Jarin
 Kaew Jarin
 Kaew Jarin
 Kaew Jarin
 Kaew Jarin
 Kaew Jarin កាលពីមុន 
 Kaew Jarin កាលពីមុន 
 Kaew Jarin កាលពីមុន
 Kaew Jarin កាលពីមុន
 Kaew Jarin កាលពីមុន
 Kaew Jarin កាលពីមុន
 Kaew Jarin កាលពីមុន 
 Kaew Jarin កាលពីមុន 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T