ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក ត្រៀមបើកសាខា ៣​ បន្ថែមទៀត ក្រោយទទួលបានការគាំទ្រច្រើន​ពី​ពលរដ្ឋ​កម្ពុជា!

//s5.kh1.co/47/4716a79382faef498e7495a972a8645ac64e0c72.jpg
សង្គម

 ០៧-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក បង្ហើបពីផែនការត្រៀម​បើកសាខា ​៣​ បន្ថែមទៀត លើ​ទីតាំង​​សំខាន់ៗក្នុង​រាជធានីភ្នំពេញនា​ពេលឆាប់ៗ​នេះ​ បន្ទាប់ពីសេវាកម្ម​របស់​ខ្លួន​មាន​ការ​ប្រើប្រាស់​ច្រើន​ពី​​​ប្រជា​ពលរដ្ឋ​កម្ពុជា​ ​ក្រោយ​​ពីធនាគារ​នេះ​ចាប់​ផ្ដើម​​ប្រតិបត្តិការ​​ជា​ផ្លូវ​ការ​នៅ​ ដើមឆ្នាំ​២០១៩​ មក។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សាខាទី៣ របស់ធនាគារជីបម៉ុង
សាខាទី៣ របស់ធនាគារជីបម៉ុង

លោក យូ វ៉ាន់កាប់ អគ្គនាយកធនាគារ ជីប ម៉ុង មានប្រសាសន៍ថា៖

«ប្រជាពលរដ្ឋ​កម្ពុជា​ជា​ច្រើន​​បាន​ជ្រើស​រើស​​​​ប្រើប្រាស់សេវាកម្មធនាគារ​របស់យើង សម្រាប់​ប្រតិបត្តិការចរន្តសាច់ប្រាក់ ក្នុងការដោះដូរ​ពាណិជ្ជកម្មរបស់ពួកគេ។ ដោយសារ​ទំនុកចិត្ត និង​ការ​គាំទ្រ​ដ៏​​ខ្លាំងនេះ ថ្នាក់ដឹកនាំធនាគារ ជីប ម៉ុង បានសម្រេចចិត្តធ្វើ​ការ​វិនិយោគ​​បន្ថែម​ទៀត​ ដោយពង្រីក​៣​សាខា​បន្ថែម​​​ក្នុង​ការ​​​​​ប្រតិបត្តិការសេវាកម្ម​ធនាគាររបស់ខ្លួន​​ ដើម្បីផ្តល់ភាពងាយស្រួលជូន​ដល់អតិថិជនបច្ចុប្បន្ន និង​អតិថិជនដទៃ​ទៀត​ ដែលមានបំណងចង់​​ប្រើប្រាស់សេវាកម្ម​​ធនាគារ ជីប ម៉ុង ដែរ»។

លោក វ៉ាន់កាប់ បញ្ជាក់ផងដែរថា មកដល់បច្ចុប្បន្នធនាគារ ជីប ម៉ុង មានប្រតិបត្តិការចំនួន​២ ទីតាំង ដោយ​ទីតាំងទីនៅទីស្នាក់ការកណ្ដាល​ស្ថិតនៅលើ​មហាវិថី​ម៉ៅសេទុង និង​ទីតាំងទី​២​នៅសាខាព្រះនរោត្តម ស្ថិតនៅលើមហាវិថីព្រះ​នរោត្តម។ ដោយឡែកសាខាថ្មីទាំង​៣ទីតាំង ដែលគ្រោង​​បើកប្រតិបត្តិការ​​នោះ​​ នឹងសម្ពោធ​​នៅក្នុងថ្ងៃតែមួយតែម្តង គឺនៅថ្ងៃទី៩ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ ដោយ​កំណត់​ទីតាំងទី​៣ នៅសាខាបឹងសាឡាង ស្ថិត​នៅអគារលេខ១៩H ផ្លូវ២៧១ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ​ ​ទីតាំងទី​៤​ នៅសាខា​ផ្សារ​ដើមថ្កូវ ស្ថិតនៅអគារលេខ៣៧ ផ្លូវ២៧១ សង្កាត់ បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង​​ទីតាំងទី​៥ នៅសាខាទួលគោក ស្ថិតនៅអគារលេខ១៦ និង ១៨ ផ្លូវ១៩២៨ សង្កាត់ ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T