ច្បាប់ថៃថ្មីចែងថា៖ ចំពោះសិស្សសាលា ស្លៀកឯកសណ្ឋាន ស៊ិចស៊ី លេចលើលេចក្រោម ជាអំពើល្មើសច្បាប់

//s6.kh1.co/b1/b18c6e52fd9e7b5322efc16281a42a308d2f9145.jpg
សង្គម

 ០៦-កញ្ញា-២០១៩ ៥ល្ងាច · ៦ ឆ្នាំមុន

ថៃ៖ ពាក្យចាស់លោកពោលថា ប្រទេសមានច្បាប់ គ្រួសារមានវិន័យ។ ដូច្នេះនៅតាមបណ្តាប្រទេសនីមួយៗសុទ្ធសឹងតែមានច្បាប់របស់ប្រទេសរៀងៗខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ថ្មីៗនេះនៅក្នុងប្រទេសថៃបានចែងច្បាប់ថ្មីមួយថា ចំពោះសិស្សសាលាដែលស្លៀកឯកសណ្ឋានស៊ិចស៊ី រួមមាន សំពត់ខ្លី អាវរឹបរាងស្តើងៗ លេចលើលេចក្រោមនោះ នឹងត្រូវបានចាត់ទុកថាជាអំពើល្មើសច្បាប់។

រូបតំណាង
រូបតំណាង

ការធ្វើវិសោធនកម្មទៅលើច្បាប់ការពារកុមាររបស់ប្រទេសថៃ ឆ្នាំ២០០៣ ដែលបានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍មុន (ថ្ងៃទី៣០ ខែសីហា) បានបញ្ជាក់ថា ឯកសណ្ឋានសាលាគួរតែត្រូវបានស្លៀកពាក់ឱ្យបានសមរម្យ។ ការស្លៀកពាក់ស៊ិចស៊ី លេចលើលេចក្រោមណាមួយត្រូវបានហាមឃាត់។

ដូច្នេះរាល់ឯកសណ្ឋានសាលារបស់ស្រីៗ ដែលរួមមាន សំពត់ខ្លីៗ អាវរឹបរាងស្តើងៗនោះ គឺពុំត្រូវបានអនុញ្ញាតឱ្យស្លៀកពាក់នៅក្នុងសាលារៀននោះទេ។

រូបតំណាង
រូបតំណាង

បន្ថែមពីនេះទៀត ច្បាប់ថ្មីនេះក៏បានចែងទៀតថា ចំពោះសិស្សណាម្នាក់ដែលហ៊ានបំពានច្បាប់នេះ នឹងត្រូវទទួលរងពិន័យជាទឹកប្រាក់រហូតដល់ទៅ ៣០,០០០បាត (១,៣៦០ដុល្លារ) ហើយអាចប្រឈមមុខនឹងការជាប់ពន្ធនាគារទៀតផង។

គួរឱ្យដឹងផងដែរថា ចំពោះការផ្លាស់ប្តូររបស់ក្រសួងអប់រំថៃក្នុងការបង្កើនបទប្បញ្ញត្តិទាក់ទិនទៅនឹងឯកសណ្ឋានសាលាបានកើតឡើង ចំពេលដែលប្រទេសដទៃទៀតកំពុងអនុញ្ញាតឱ្យសិស្សសាលារបស់ពួកគេមានសិទ្ធិសេរីភាពក្នុងការស្លៀកពាក់ដោយខ្លួនឯង៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Kim Hong
ហុង

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៧ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T