រំភើបជំនួសពេលនេះសមត្ថភាព ដាលីន ល្បីដល់X-factor ពិភពលោក ដល់ថ្នាក់បង្ហោះវីដេអូនាង លើផេកផ្លូវការទៀត!

//s6.kh1.co/e1/e1a4b476fadc75174959f266392974873e91abc5.jpg
តារា & កម្សាន្ដ

 ០៦-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ថ្មីៗនេះប្រិយមិត្តទស្សនិកជន ស្ទើរតែទូទាំងប្រទេសកម្ពុជា ប្រាកដជាបានស្គាល់នូវ កម្មវិធីប្រឡងសមត្ថភាពចម្រៀងល្បីឈ្មោះលំដាប់ពិភពលោក «X Factor Cambodia» ដែលមកទល់ពេលនេះ គឺបានដំណើរការមកដល់វគ្គ Live Show សប្តាហ៍ទី១ហើយ ដែលកាន់តែធ្វើឲ្យមហាជនកាន់តែមានភាពជក់ចិត្ត​ ជាមួយនឹងសមត្ថភាពរបស់បេក្ខជននីមួយៗផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្នុងនោះផងដែរ គេចាប់អារម្មណ៍ឃើញថាមានបេក្ខនារីម្នាក់ ដែលបច្ចុប្បន្ននាងកំពុងតែមានប្រជាប្រិយភាព និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន នោះគឺបេក្ខនារីដែលមានឈ្មោះថា កែវ ច័ន្ទដាលីន

 កែវ ច័ន្ទដាលីន
 កែវ ច័ន្ទដាលីន

ជាការពិតណាស់ បើទោះបីជានាងមានអាយុត្រឹមតែ២០ឆ្នាំយ៉ាងណាក្តី ប៉ុន្តែសមត្ថភាពចម្រៀងដ៏ខ្លាំងពូកែរបស់នាង គឺពិតជាមិនអាចមើលរំលងបានឡើយ មិនតែប៉ុណ្ណោះ រាល់ពេលដែល ដាលីន ឡើងសម្តែងម្តងៗ យើងសង្កេតឃើញថា នាងតែងតែមានភាពជឿជាក់លើខ្លួនឯង និងសម្តែងការច្រៀងបានយ៉ាងល្អឥតខ្ចោះ មិនធ្លាប់ធ្វើឲ្យអ្នកគាំទ្រមានការខកចិត្តម្តងណាឡើយ។

ដោយឡែក អ្វីដែលគួរឲ្យរំភើបចិត្តជាងនេះទៅទៀតនោះ សមត្ថភាពរបស់ដាលីន ពេលនេះមិនត្រឹមតែមានមហាជនក្នុងប្រទេសកម្ពុជា មើលឃើញនិងកោតសរសើរតែប៉ុណ្ណោះនោះទេ ប៉ុន្តែពេលនេះសូម្បីតែម្ចាស់កម្មវិធីធំផ្លូវការទូទាំងពិភពលោក «X Factor Global» ក៏បានមើលឃើញនិងទទួលស្គាល់ ពីសមត្ថភាពរបស់ក្មេងស្រីវ័យ២០ឆ្នាំរូបថែមទៀតផងដែរ។

 កែវ ច័ន្ទដាលីន
 កែវ ច័ន្ទដាលីន

តួយ៉ាង កាលពីម្សិលមិញនេះ កម្មវិធី «X Factor Global» ក៏បានធ្វើការបង្ហោះវីដេអូនៃការសម្តែងរបស់ដាលីន កាលពីវគ្គ “The Six Chair Challenge” ដោយកាលនោះនាងលើកយកនូវបទម្រៀង «Listen» របស់ Beyoncé មកសម្តែងបានយ៉ាងល្អគួរឲ្យសរសើរ បង្ហោះនៅលើផេកផ្លូវការរបស់កម្មវិធី ទាំងនៅលើគណនី Youtube និង Facebook ដែលកាន់តែធ្វើឲ្យទស្សនិកជនរាប់សែននាក់នៅលើពិភពលោក កាន់តែស្គាល់ពីសមត្ថភាពរបស់ ដាលីន ថែមទៀតផងដែរ៕

សូមចូលរួមត្រេកអរផងណា ដាលីន!

 កែវ ច័ន្ទដាលីន
 កែវ ច័ន្ទដាលីន
 កែវ ច័ន្ទដាលីន
 កែវ ច័ន្ទដាលីន
 កែវ ច័ន្ទដាលីន
 កែវ ច័ន្ទដាលីន
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T