ស្ទើរស្លុតចិត្ត! ស្ត្រីម្នាក់រអិលជើងដួលទៅលើផ្លូវរថភ្លើង ប៊ិះកិនស្លាប់ (មានវីដេអូ)

//s6.kh1.co/5f/5f372bba17b54a7c63ebdcb6d022168af9896bc3.jpg
សង្គម

 ០៦-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ឥណ្ឌា៖ ថ្មីៗនេះ ស្ត្រីវ័យចំណាស់ម្នាក់ ដើរមិនស្រួលបានរអិលជើងដួលទៅលើផ្លូវរថភ្លើង ប៊ិះនឹងមានគ្រោះថ្នាក់ដល់ជីវិត។ ហេតុការណ៍នេះបានកើតឡើងនៅស្ថានីយ៍រថភ្លើង Chittapur ក្នុងប្រទេសឥណ្ឌា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុ ស្ត្រីវ័យចំណាស់ម្នាក់ឈ្មោះថា Mannibai បានធ្វើដំណើរទៅទិញថ្នាំ លុះដើរត្រលប់មកផ្ទះវិញដោយឆ្លងកាត់ផ្លូវរថភ្លើង ក៏បណ្ដាលឲ្យគាត់អស់កម្លាំងដួលទៅលើផ្លូវរថភ្លើងភ្លាមៗ។ ម៉្យាងវិញទៀត គាត់មានបញ្ហាស្ដាប់មិនសូវបាន ទើបមិនបានឮសំឡេងស៊ីផ្លេរបស់រថភ្លើងទៀតផង។ គាត់គ្មានកម្លាំងនឹងក្រោកឡើងឡើយ គាត់ក៏សម្រេចចិត្តក្រាបនៅក្រោមរថភ្លើងសិន។

យោងតាមវីដេអូ មនុស្សជុំវិញនោះ បានព្យាយាមស្រែកឲ្យគាត់ក្រាប កុំកម្រើកខ្លួនជាដាច់ខាត។ លុះដល់រថភ្លើងបើកចេញទៅផុត ទើបគាត់អាចក្រោកឡើងបានវិញ។ ជាសំណាងល្អមិនមានគ្រោះថ្នាក់ដល់អាយុជីវិតឬរងរបួសនោះទេ។

ទិដ្ឋភាពកើតហេតុ
ទិដ្ឋភាពកើតហេតុ
ទិដ្ឋភាពកើតហេតុ
ទិដ្ឋភាពកើតហេតុ

យ៉ាងណាមិញ ក្រោយពីកើតហេតុការណ៍នេះមក លោក Santosh ជាអ្នកចាត់ការនៅស្ថានីយ៍រថភ្លើងបានដាស់តឿនអ្នកដំណើរទាំងអស់ ហាមដាច់ខាតមិនគួរដើរឆ្លងកាត់ផ្លូវរថភ្លើង។ សម្រាប់ការហាមឃាត់នេះមានយូរណាស់មកហើយ ប៉ុន្ដែមកទល់សព្វថ្ងៃនេះ មនុស្សមួយចំនួនមិនបានធ្វើតាមនោះទេ៕

បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T