តាមគ្នាស្អិតស្ទើរគ្រប់ទីកន្លែង តែHunz នៅមិនទាន់ហ៊ានគិតរឿងរៀបការនឹង Gyeon Seo ទេ

//s6.kh1.co/8b/8b01f4842446995772a65ad1971c35ebeae8f1c3.jpg
តារា & កម្សាន្ដ

 ០៦-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ ភាពផ្អែមល្ហែមមិនចាញ់គូស្នេហ៍តារាផ្សេងនោះទេ សម្រាប់គូស្នេហ៍តារាសម្តែងប្រុស លោក​ Hunz និងតារាសម្ដែងស្រី កញ្ញា Gyeon Seo គឺថាពួកគេតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នានៅលើបណ្តាញសង្គមជាញឹកញាប់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដោយសារតែភាពផ្អែមល្ហែមរបស់គូស្នេហ៍តារាមួយគូនេះ តែងតែធ្វើឲ្យគ្រប់គ្នាច្រណែន ទើបនៅក្នុងការជួបសម្ភាសន៍នឹង តារាសម្ដែងប្រុស លោក Hunz ផ្ទាល់កាលពីពេលថ្មីៗនេះ ក្រុមអ្នកកាសែត ក៏បានចោទសួរទៅដល់រឿងរៀបការ របស់តារាប្រុសរូបនេះ និងមិត្តស្រីផងដែរ។ ខណៈនោះដែរ លោក Hunzបានបង្ហាញទឹកមុខញញឹមរួច ក៏បានឆ្លើយតបថា រូបលោកមិនទាន់មានគម្រោងនៅឡើយនោះទេ ព្រោះថាសព្វថ្ងៃអ្នកទាំងពីរ ហាក់រវល់នឹងការងាររៀងៗខ្លួន ហើយណាមួយបច្ចុប្បន្ននេះ អ្នកទាំងពីរចង់មើលចិត្តគ្នាឲ្យបានយូរបន្តិចសិន ទើបសម្រេចចិត្តតាមក្រោយ ព្រោះរឿងមួយនេះ ជាការសម្រេចចិត្តធំបំផុតសម្រាប់លោក និង តារាស្រី កញ្ញា Gyeon Seo ផងដែរ។

គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងស្នេហារបស់ពួកគេទាំងពីរ ក៏ទើបនឹងចាប់ផ្ដើមស្រលាញ់គ្នាបានជិត១ឆ្នាំហើយ ដោយអ្នកគាំទ្រទាំងអស់ ពិតជាចង់ឃើញថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរឆាប់ៗខ្លាំងណាស់ ព្រោះតែឃើញទៅណាមកណា អ្នកទាំងពីរតែងតែចំណាយពេលវេលាផ្អែមល្ហែមនឹងគ្នា មិនឲ្យចាញ់គូស្នេហ៍តារាផ្សេងៗនោះឡើយ៕

Hunz
Hunz
Hunz និង​ Gyeon Seo
Hunz និង​ Gyeon Seo
Hunz និង​ Gyeon Seo
Hunz និង​ Gyeon Seo
Hunz និង​ Gyeon Seo
Hunz និង​ Gyeon Seo
Hunz និង​ Gyeon Seo
Hunz និង​ Gyeon Seo
<span style="font-size: 12.8px;">Hunz និង​&nbsp;Gyeon Seo</span>
Hunz និង​ Gyeon Seo
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T