ឪឡឹកល្អខ្លាំង តែបើកើតទឹកនោមផ្អែម គួរប្រយ័ត្នផងពេលញ៉ាំឪឡឹក!

//s6.kh1.co/84/84ef9f074debf874f5235d3bb41ae30a26fce765.jpg
នារី

 ០៦-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ឪឡឹក ជាផ្លែឈើពេញ​និយម​បំផុតទូទាំងពិភពលោកពិសេស​ក្នុង​រដូវ​ក្តៅ ដោយ​សារ​វា​សម្បូរជាតិទឹក និង​វីតាមីនជួយ​ទ្រទ្រង់​រាងកាយ បញ្ហា​សុខភាព​ជា​ច្រើន។ ប៉ុន្តែចំពោះ​គ្នា​យើង​កើត​ជំងឺ​ទឹក​នោម​ផ្អែម គួរ​ប្រយ័ត្ន​ជា​មួយ​ផ្លែ​ឈើ​ប្រភេទ​នេះ​បន្តិច ព្រោះ​ឪឡឹក​ផ្ទុកសារធាតុ​មួយ​ចំនួនមានឥទ្ធិពលអវិជ្ជមានលើគ្នា​យើង​មាន​ជំងឺ​នេះ។ “Hello គ្រូពេទ្យ” នឹង​បញ្ជាក់​ពី​ទំនាក់​ទំនងឪឡឹក​ជាមួយ​ជំងឺទឹក​នោម​ផ្អែម​ឲ្យ​បាន​ដឹង​ទាំង​អស់​គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- ផ្លែ​ឪឡឹក​មាន​សារធាតុ​អ្វី​ខ្លះ?

យោង​តាម​នាយក​ដ្ឋាន​កសិកម្ម​​អាមេរិក (USDA) ផ្លែ​ឪឡឹក​ មាន​វីតាមីន​ C ស្មើនឹង ២០% នៃ​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​យើង​ម្នាក់ៗ ឯ​វីតាមីន A​វិញមាន​ ១៧​%។ លើស​ពី​នេះ ឪឡឹកក៏​មាន​សារធាតុ​លីកូប៉ែន ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ល្អ ​ជួយ​ចាប់​យក​រ៉ាឌីកាល់​សេរី ​មាន​ន័យ​ថា ឪឡឹក​ អាច​ជួយ​ការពារ​ជំងឺ​មហារីកទៀត​ផង។ ក្រៅ​ពី​នេះ ផ្លែ​ឪឡឹក​ ​ក៏​ជួយ​បំបាត់​អាការៈ​ឈឺ​ចាប់​សាច់​ដុំ និង​បន្ថយ​ចង្វាក់​បេះ​ដូងបាន​។

២- ញ៉ាំ​ឪឡឹក​មាន​សុវត្ថិភាព​អត់?

ចំពោះ​គ្នា​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម ត្រូវ​ពិចារណា​កត្តា​សំខាន់​ចំនួន​ពីរ មាន Glycemic index (GI) និង Glycemic load (GL)។ GI បង្ហាញ​ពី​ល្បឿន​ស្ករ​ក្នុង​អាហារ ចូល​ទៅ​ក្នុង​ចរន្ត​ឈាម និង​វា​មាន​កម្រិត​ចន្លោះ​ពី ១-១០០ ដែល​អាស្រ័យ​ទៅ​តាម​អាហារ​ប្រភេទ​នីមួយៗដូច​ជា ស្ករ​ស ​និង​នំប៉័ង​ ជា​ដើម។ ចំពោះ GL ជា​ការ​រួម​បញ្ចូល​គ្នា​រវាង GI និង​ចំនួន​ស្ករ (កាបូអ៊ីដ្រាត) ពិត​ប្រាកដ​ក្នុង​អាហារ​នោះ។ គេ​ជឿ​ថា GL ផ្តល់​ពត៌មាន​ច្បាស់​ជាង​ ពី​ឥទ្ធិពល​អាហារ​ប្រភេទ​ណាមួយ​ ទៅ​លើ​ជាតិ​ស្ករ​ក្នុងឈាម​។ កាលណា​កត្តា​ទាំង​ពីរ​នេះ​កាន់​តែ​ខ្ពស់ ជាតិ​ស្ករ​ក្នុង​ឈាម ​រង​ឥទ្ធិពល​កាន់​តែ​ខ្លាំង។ ផ្លែ​ឪឡឹក​មាន GI ចំនួន ៧២ ​ជា​តួ​លេខ​មួយ​ខ្ពស់​ណាស់។ តែ GL វិញ មាន​តែ​ចំនួន ២/១០០ ​ក្រាម​ប៉ុណ្ណោះ។ ដូច​នេះ​ពេល​ចង់​ញ៉ាំ​ឪឡឹក គួរ​ញ៉ាំ​ជាមួយ​អាហារ​ណា​​មាន GI ទាប​ ដើម្បី​ឲ្យរបប​អាហារ​មាន​លំនឹង និង​ការពារ​ការ​កើន​ឡើង​កម្រិតជាតិ​ស្ករ​ក្នុង​ឈាម។ គួរ​ពិនិត្យ និង​គិត​ពី​របប​អាហារ​រួម​​ ជាជាង​ម្ហូប​មួយ​មុខៗ ហើយ​អាច​ថែម​ឪឡឹក​ជា​បង្អែម​លាង​មាត់ ព្រោះ​មាន​វីតាមីន​ និង​ជាតិ​រ៉ែ​ខ្ពស់ តែ​ញ៉ាំ​មួយ​ល្មមៗ​បាន​ហើយ។

៣- ចុះ​ផ្លែឈើ​ផ្សេង​វិញ?

បើ​សិន​ជាគ្នា​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម ខាង​ក្រោម​នេះ​ជា​មុខ​ផ្លែឈើ​ និង​បរិមាណ​ អាច​ញ៉ាំ​បាន​ដោយ​សុវត្ថិភាព៖
– ផ្លែ​ព្រូន៖ GI ២៤ និង GL ៤ (ផ្លែ​ព្រូន​ចំនួន​ ២ផ្លែ)
– ផ្លែ​ក្រូច​ថ្លុង៖ GI ២៥ និង GL ៧ (១​ផ្លែ)។

ក្រៅ​ពី​នេះ ផ្លែ​សេរី ផ្លែ​អាព្រីកុត និង​ផ្លែ​ប៉េស មាន​ GI និង GL ​ប្រហែល​គ្នា។ ផ្លែ​ឈើ​​មាន GI និង GL ទាប​ នឹង​បង្កើន​ជាតិ​ស្ករ​ទៅ​ក្នុង​ឈាម​តែ​បន្តិច​ប៉ុណ្ណោះ ដូច​នេះ​​មាន​សុវត្ថិភាព​សម្រាប់​គ្នា​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ អាចញ៉ាំបាន។ គួរ​តាម​ដាន​ផែន​ការ​របប​អាហារ ​និង​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ដើម្បី​ទទួល​បាន​របប​អាហារ​ល្អ​សម្រាប់​សុខភាពយើង។ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T