ទោះមិនទាន់រៀបការនឹងគ្នាស្របច្បាប់មែន តែគូស្នេហ៍ Fon កាដូសុទ្ធតែរថយន្តស៊េរីទំនើបឲ្យនាង

//s5.kh1.co/17/17fefc2eaf592afa065ef12b4d0bc9e83768d448.jpg
តារា & កម្សាន្ដ

 ០៦-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ បន្ទាប់ពីស្នេហាភេទដូចគ្នា របស់តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព កញ្ញា Fon ត្រូវបាន​ ទម្លាយជាសាធារណៈមក ក្នុងនោះក៏មានលេចលឺដំណឹងរៀបការរវាងអ្នកទាំងពីរ ដោយសារបច្ចុប្បន្ននេះ ទំនាក់ទំនងរបស់អ្នកទាំងពីរក៏បានទទួលស្គាល់ ពីក្រុមគ្រួសារទាំងសងខាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទោះបីតារាស្រី កញ្ញា Fon និងគូស្នេហ៍ មិនទាន់ប្រែក្លាយឈ្មោះជាស្វាមីភរិយាពេញច្បាប់ក៏ពិតមែន តែពួកគេក៏បានចូលរួមរស់នៅ ជាមួយគ្នាយ៉ាងមានសុភមង្គលដូចជាប្ដីប្រពន្ធតារាដទៃទៀតផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះអ្វីដែលរឹតតែពិសេសនោះ គឺគូស្នេហ៍របស់ Fon បានកាដូរថយន្តស៊េរីទំនើបដល់រូបនាងមួយគ្រឿង ដោយក្នុងនោះ គូស្នេហ៍នាងបានយកប្រាក់សុទ្ធទាំងដុំៗ ដែលបានពីការសន្សំ យកទៅទិញឲ្យដល់តារាស្រីរូបនេះថែមទៀតផង។

ជាមួយគ្នានេះដែរ តារាចម្រៀងស្រី កញ្ញា Fon ក៏បានបង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំងសម្រាប់កាដូដ៏ធំមួយនេះ ហើយវាក៏ជាកាដូមួយ ដែលនាងតែងតែប្រាថ្នាចង់បានជាយូរមកហើយផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Fon
Fon
Fon និងគូស្នេហ៍
Fon និងគូស្នេហ៍
Fon និងគូស្នេហ៍
Fon និងគូស្នេហ៍
Fon
Fon
Fon 
Fon 
Fon និងគូស្នេហ៍
Fon និងគូស្នេហ៍
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T