ក្នុងតំបន់មួយ នៅប្រទេសអាហ្កានីស្ថាន អ្នកបើកឧទ្ធម្ភាគចក្រម្នាក់ បង្អួតថ្វីដៃបញ្ជាឧទ្ធម្ភាគចក្រ ដាក់ទាហាន សហរដ្ឋអាមេរិកនៅខាងក្រោម ក្នុងមូលដ្ឋានទ័ពមួយ។ ទាហានលើដីដំបូង មានការភ្ញាក់ផ្អើល នឹង ជំនាញហោះហើររបស់អ្នកបើក ដែលចាក់កាច់លើមេឃ ដែលអ្នកបើកភាគច្រើនមិនហានសាកល្បង ។ ឧទ្ធម្ភាគចក្រហោះយ៉ាងលឿនសំដៅទៅទិសមួយ ហើយក៏កាច់បកក្រោយវិញគួរឱ្យអស្ចារ្យ ប៉ុន្ដែ ពេលបកមកក្រោយវិញ ស្រាប់តែឧទ្ធម្ភាគចក្រ ហោះស្រួចចុះមកដី ដែលមានទាហាននៅពាសពេញ យ៉ាងលឿន ហើយក៏ធ្លាក់លើដី រអិលលើព្រិលរាប់រយម៉ែត មុននឹងត្រឡប់លើអាកាសជាច្រើនជុំ។  

សំណាងណាស់ដែលគ្មានអ្នកណាម្នាក់រងគ្រោះដល់ជីវិត រួមទាំងអ្នកបើក អ្នកជិះ និង ទាហានលើដី ដែលរត់គេចសឹងតែមិនទាន់។ អ្នកបើកឧទ្ធម្ភាគចក្រ បានត្រូវចាប់ខ្លូន និង ទទួលទោសឧក្រិដ្ឋមួយ។

ឧទ្ធម្ភាគចក្រនេះគឺ AH-64 Apache ដែលជា ឧទ្ធម្ភាគចក្រ ចំបាំង ដែលមានតម្លៃ ២០ លានដុល្លារក្នុងមួយគ្រឿង។ គ្រោះថ្នាក់ដែលបង្ក ដោយការចង់សប្បាយរបស់អ្នកបើក ស្មើនឹងការយកឡាន McLaren F1 ដែលជាប់ លំដាប់ថ្នាក់ថ្លៃទាំងដប់លើលោក ២០ មកកម្ទេចចោលក្នុងពេលតែមួយ។ មតិជាច្រើនបានបន្ទោសអ្នកបើក ថាបានបំផ្លាញលុយរដ្ឋដែលបានពីការដាក់ពន្ធលើប្រជាជន។

សូមមើលវីដេអូខាងក្រោម៖

AH-64 Apache

McLaren F1 តម្លៃមួយលានដុល្លារ

ដោយ Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]