បើ​តាម​ចាស់​ៗ​គាត់តែង​រៀបចំរបបអាហារ​សម្រាប់​ម៉ាក់​ៗ​កូន​ខ្ចី​បែប​ក្រៀមក្រោះ និង​ប្រៃ​ៗ ដោយ​អាហារ​ទាំង​នោះ​មាន​ដូចជា ត្រី​ងៀត សាច់​អាំង/ចៀន ខ​ជើង​ជ្រូក ឬ​ឆា​ខ្ចី​ជាដើម។ តែ​សម្រាប់​គ្រូ​ពេទ្យ​វិញ​បាន​ឲ្យ​ដឹង​ថា អាហារ​ទាំង​នោះ​មិន​ជា​ល្អ​សម្រាប់​ម៉ាក់​ៗ​ប៉ុន្មាន​ទេ។

ចំពោះ​របប​អាហារ​ទាំងនេះ​អ្នក​គ្រូពេទ្យ មួន រ៉ានី បម្រើ​ការ​នៅ​មណ្ឌល​សុខភាព​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ​ខេត្ត​កំពង់ចាម បាន​ឲ្យ​ដឹង​ថា ការ​បរិភោគ​អាហារ​បែប​ក្រៀមក្រោះ​តែ​មួយ​មុខ​មិន​អាច​ជួយ​ឲ្យ​ម៉ាក់​ៗ​សម្បូរ​ទឹកដោះ​ច្រើន​បាន​ឡើយ ហើយ​អាច​បង្ក​ទៅ​ជា​បញ្ហា​ច្រើនយ៉ាង និង​មាន​ជំងឺ​លើស​ឈាម​ទៀត​ផង។ អ្នក​គ្រូ​បាន​បន្ត​ថា ការ​ទទួល​ទាន​សាច់​សុទ្ធ​គ្មាន​បន្លែ និង​ជាតិទឹក ធ្វើឲ្យ​ម៉ាក់​ៗ​ទល់​លាមក ​ស្បែក​មិន​ស្អាត ហើយ​រាងកាយ​ខ្វះ​ថាមពល។

មួយ​វិញ​ទៀត អ្នក​គ្រូពេទ្យ​បម្រើ​ការ​នៅ​មណ្ឌល​សុខភាព​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ បាន​ពន្យល់​ថា ការ​ដែល​ម៉ាក់​ៗ​មិន​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​មិន​ត្រឹម​តែ​ជួប​បញ្ហា​ទល់​លាមក​ លើសឈាម​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ធ្វើឲ្យ​ស្បែក​មិន​មាន​ភាព​ភ្លឺ​ថ្លា ហើយ​សក់​ក៏​មិន​ល្អ​ទៀត​ផង។ ព្រោះ​អំឡុង​ពេល​កូន​ខ្ចី​ម៉ាក់​ៗ​ប្រាកដជា​ជ្រុះ​សក់ ដោយសារ​ខ្វះ​វីតាមីន ហើយ​បើ​មិន​ញ៉ាំ​ពពួក​បន្លែ និង​ផ្លែឈើ​ទេ រាងកាយ​មិន​អាច​ទប់​ទល់​នឹង​បញ្ហា​នោះ​បាន​ទេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុតសូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]