ភ្ញៀវចិនជាច្រើននាំគ្នាបញ្ចប់កាតសមាជិក សុំដូរយកលុយវិញនៅផ្សារ Costco ព្រោះតែផ្សារលក់ស្រាចិនដែលមានតម្លៃធូរថ្លៃអស់

//s6.kh1.co/b5/b54395bc85c79f986e192c50d3db35bbf50a382b.jpg
សង្គម

 ០៦-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ចិន៖ អតិថិជនចិនជាច្រើននាក់ នាំគ្នាបញ្ចប់កាតសមាជិក និងសុំដូរយកលុយវិញនៅផ្សារទំនើប Costco ព្រោះតែខាងផ្សារទំនើប លក់ស្រាចិនដែលមានតម្លៃធូរថ្លៃអស់រលីង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពបានឱ្យដឹងថា កាលពីសប្តាហ៍មុន ផ្សារទំនើប Costco បើកនិងបិទក្នុងថ្ងៃតែមួយ នៅថ្ងៃបើកហាងដំបូងយកតែម្តង ព្រោះតែប្រជាជនចិននាំគ្នាសម្រុកចូលក្នុងផ្សារទំនើប Costco ច្រើននាក់ខ្លាំងពេក។

ក្រោយមក ខាងផ្សារ Costco ក៏បានកំណត់ចំនួនអ្នកចូលផ្សារបានត្រឹមតែមួយម្តង ២,០០០នាក់តែប៉ុណ្ណោះ ហើយការធ្វើបែបនេះបានធ្វើឱ្យពលរដ្ឋចិនជាច្រើននាំគ្នាឈរតម្រង់ជួរនៅខាងក្រៅផ្សាររហូតដល់ទៅជាង ៣ម៉ោងក៏មានដែរ ហើយអ្នកខ្លះសុខចិត្តមកផ្សារទំនើបនេះតាំងពីម៉ោងជាង ២យប់ឯណោះ។

យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា នៅក្នុងផ្សារ Costco មានលក់ស្រាចិនពិសេសម្យ៉ាងឈ្មោះ Kweichow Moutai ដែលមានតម្លៃធូរថ្លៃ ពោលគឺ លក់ក្នុងមួយដបត្រឹមតែ ១,៤៩៨យ័ន ឬស្មើនឹង ២០៩ដុល្លារតែប៉ុណ្ណោះ។

ស្រាចិន Kweichow Moutai គឺជាស្រាដ៏ពេញនិយមបំផុតសម្រាប់ប្រជាជនចិន ហើយដូចជាអ្នកដឹងស្រាប់មកហើយថា ភាគច្រើនជនជាតិចិនជាមនុស្សចូលចិត្តផឹកស្រាជាខ្លាំង។

ប៉ុន្តែអ្នកដើរផ្សារជាច្រើនមានការខកចិត្ត ព្រោះតែស្រាចិន Kweichow Moutai ដែលលក់ក្នុងតម្លៃពិសេសនេះលក់អស់រលីង។

ដូច្នេះ ប្រជាជនចិនជាច្រើននាក់នាំគ្នាតម្រង់ជួរបញ្ចប់កាតសមាជិក និងសុំប្តូរយកប្រាក់វិញ ព្រោះតែហេតុផលនេះ។

គួរឱ្យដឹងផងដែរថា ផ្សារទំនើប Costco លក់កាតសមាជិកមួយក្នុងតម្លៃ ២៩៩យ័ន (៤២ដុល្លារ) ដែលមានសុពលភាពមួយឆ្នាំ ហើយខាងផ្សារទំនើបក៏បានជប់លៀងអបអរពីការលក់បានកាតសមាជិកជាង ១០០,០០០ កាតនៅក្នុងប្រទេសចិនផងដែរ៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
ស្រាចិន Kweichow Moutai
ស្រាចិន Kweichow Moutai
Kim Hong
ហុង

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T