តារាស្រី Rainie Yang ដែលជាតារាចម្រៀង ដ៏ស្រស់ស្អាត និងមានទឹកដបសម្លេងពិរោះ ហើយរាល់ការសម្តែង ឬបង្ហាញខ្លួនរបស់នាង គឺនាងតែងតែនិយាយថា “ខ្ញុំគឺមានភាពស្អាកស្អំ គ្មានមិត្តប្រុស ហើយក៏គ្មានរឿងអាស្រូវលើគ្រែដែរ” ប៉ុន្តែផ្ទុយទៅវិញ គេបានលេចលឺរឿងអាស្រូវមួយ នៅពេលដែលនាង បានទៅដើរកំសាន្ត នៅលើកោះហ៉ាវៃទៅវិញ។

យោងតាមប្រភពព័ត៌មាន មេដេលី របស់ប្រទេសចិន បានឲ្យដឹងថា តារាចម្រៀងតៃវ៉ាន់ Rainie Yang  អាយុ ២៨ឆ្នាំ រូបនេះ គឺមានប្រិយមិត្ត និងអ្នកគាំទ្រជាច្រើន ព្រោះដោយសារតែ នាងមានសម្រស់ស្រស់ស្អាត សម្លេងពិរោះ និងគ្មានរឿងអាស្រូវ ប៉ុន្តែកាលពីពេលថ្មីៗនេះ គេបែរជាបានឃើញនាង នៅជាមួយនឹងបុរសម្នាក់ ដែលមានឈ្មោះថា Prince ខណៈពេលពួកគេ បានទៅដើរលេងកំសាន្ត នៅលើកោះហ៉ាវៃទៅវិញ។

សូមបញ្ជាក់ផងដែរថា បុរសដែលមានឈ្មោះថា Prince ត្រូវបានគេស្គាល់ថា ជាសមាជិកក្រុមតន្រ្តីរបស់តៃវ៉ាន់ ដែលមានឈ្មោះថា “JPM” ហើយពួកគេបានចំណាយពេលវេលា យ៉ាងច្រើននៅជាមួយគ្នាទៀតផង។

ជាមួយគ្នានេះដែរ អ្នកគាំទ្ររបស់តារាចម្រៀង Rainie Yang ដែលប្រិយមិត្តរបស់នាងភាគច្រើន មានវ័យក្មេង ហើយមិនចូលចិត្តរឿងអាស្រូវនោះ គឺបានអាក់អនចិត្ត ចំពោះទង្វើរបស់តារាចម្រៀងរូបនេះ ហើយថែមទាំងបាននិយាយថា “ពួកគេប្រហែលជាបានឡើងលើគ្រែជាមួយគ្នាទៀតក៏មិនដឹង”។

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]