Yaya គាំងនិយាយលែងចេញ ក្រោយពេល Nadech ភ្លាត់មាត់ហៅនាង បែបនេះ នៅមុខអ្នកកាសែត (មានវីដេអូ)

//s6.kh1.co/25/25d97325250a03de54c56376fb02a49aecdb55cd.jpg
តារា & កម្សាន្ដ

 ០៦-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចហើយថា គូស្នេហ៍តារាសម្ដែងដែលកំពុងតែទទួលបានប្រជាប្រិយភាព យ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈ គឺលោក Nadech និង កញ្ញា Yaya ហើយមិនត្រឹមតែប៉ុណ្ណោះ គូស្នេហ៍មួយគូនេះ ក៏ត្រូវគេចាត់ទុកថាជាគូស្នេហ៍សិល្បៈករ ដ៏ផ្អែមល្ហែមមួយគូផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ដូចជានាពេលថ្មីៗនេះ អ្វីដែលធ្វើឲ្យទស្សនិកជន ដែលជាអ្នកគាំទ្រ ឃើញហើយទប់ចិត្ត មិនច្រណែននឹងគូស្នេហ៍មួយគូនេះមិនបាននោះ គឺកំឡុងពេលដែលផ្ដល់បទសម្ភាសន៍សុខៗ ស្រាប់តែតារាសម្ដែងប្រុស លោក Nadech បានភ្លាត់មាត់ ហៅតារាស្រី កញ្ញា Yaya សុទ្ធតែ «អូនសម្លាញ់» ដែលធ្វើឲ្យ Yaya គាំងមុខក្រហមនិយាយអ្វីលែងចេញតែម្ដង ព្រោះថាកន្លងមកធ្លាប់តែឃើញសកម្មភាពបែបស្វីតៗ តែកម្របានលឺអ្នកទាំងពីរហៅគ្នាបែបនេះ នៅចំពោះមុខអ្នកកាសែតណាស់។

យ៉ាងណាមិញ នេះក៏ជាលើកទី១ហើយ ដែលតារាសម្ដែងប្រុស លោក Nadech បានហៅ Yaya យ៉ាងផ្អែមល្ហែមបែបនេះ នៅចំពោះមុខអ្នកកាសែត ហើយទាំងនេះបានស្ដែងឲ្យឃើញថា ទំនាក់ទំនងស្នេហារបស់ពួកគេ ក៏កាន់តែមានផ្អែមល្ហែមខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

Nadech និង​​ Yaya
Nadech និង​​ Yaya
Nadech និង​​ Yaya
Nadech និង​​ Yaya
Nadech និង​​ Yaya
Nadech និង​​ Yaya
Nadech និង​​ Yaya
Nadech និង​​ Yaya
Nadech និង​​ Yaya
Nadech និង​​ Yaya
Nadech និង​​ Yaya
Nadech និង​​ Yaya
Nadech និង​​ Yaya
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T