ទាំងនេះជាចំណុចដ៏ពិសេសអស្ចារ្យផ្សេងទៀត នៃអធិរាជស្មាតហ្វូនប៊ិក Samsung Galaxy Note 10 និង 10+!

//s6.kh1.co/c6/c64e6077984bc652cdc4c2374b9012ca898432aa.jpg
បច្ចេកវិទ្យា

 ០៦-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ធុញនឹងថ្មឆាប់អស់? ធុញនឹងសាកថ្មយូរក្រពេញ? តានតឹងនឹងទូរស័ព្ទដើរយឺត? ហើយក៏ព្រួយបារម្ភខ្លាចមិនអាចផ្ទុកឯកសារ ឬរូបភាព វីដេអូអនុស្សាវរីយ៍ អស់មែនអត់? ខ្ញុំពិតជាជឿថាអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់ ប្រាកដជាធ្លាប់ឆ្លងកាត់ស្ថានភាពបទពិសោធន៍ទាំងអស់នេះ ហើយក៏មិនចង់ជួបទៀតដែរ។ ពេលនេះជាមួយនឹងអធិរាជស្មាតហ្វូនប៊ិក Samsung Galaxy Note 10 និង 10+ ដែលកំពុងតែមានវត្តមានលើទីផ្សារកម្ពុជា ជាមួយនឹងការគាំទ្រដ៏ច្រើនលើសលប់នេះលោកអ្នកឈប់បារម្ភទៀតទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Samsung Galaxy Note 10 និង 10+
Samsung Galaxy Note 10 និង 10+

ហេតុដូច្នេះហើយទើបថ្ងៃនេះក្រុមហ៊ុន សាមសុង បានលើកយក បណ្តុំលក្ខណៈពិសេសទី២ (Performance) បន្ថែមទៀត ដើម្បីឱ្យអ្នកប្រើប្រាស់បានដឹងកាន់តែច្បាស់ និងរីករាយជាមួយនឹងបទពិសោធន៍ដែលពុំធ្លាប់មាននៃអធិរាជស្មាតហ្វូនប៊ិក ដែលមានតែមួយគ្មានក្នុងលោក។

Samsung Galaxy Note 10 និង 10+
Samsung Galaxy Note 10 និង 10+

ខណៈនេះកុំឱ្យប្រិយមិត្ត ក៏ដូចជាអតិថិជនទាំងអស់រង់ចាំយូរ សូមមកមើលនៅខាងក្រោមនេះទាំងអស់គ្នា៖

* POWER THAT LASTS ALL DAY: ត្រង់ចំណុចនេះក្រុមហ៊ុន សាមសុង បានធ្វើការ Upgrade នូវអនុភាពថាមពលថ្មរបស់ខ្លួនឱ្យកាន់តែធំ ប្រើប្រាស់បានយូរ ដែលអាចឱ្យលោកអ្នករីករាយជាមួយការកម្សាន្ត ឬបំពេញការងារផ្សេងៗរបស់លោកអ្នកបានយ៉ាងកក់ក្តៅ និងមានទំនុកចិត្តបំផុត។
* SUPER FAST CHARGING: អ្វីគ្រប់យ៉ាង គឺសុទ្ធតែមានភាពអស្ចារ្យ និងដំណើរការបានលឿនបំផុត បច្ចេកវិទ្យាមួយនេះគឺលោកអ្នកគ្រាន់តែសាកថ្មតែមួយភ្លែតប៉ុណ្ណោះ តែលោកអ្នកអាចប្រើប្រាស់បានយូរផងដែរ (បច្ចេកវិទ្យាសាកថ្មលឿនជាងមុនខ្លាំង)។

Samsung Galaxy Note 10 និង 10+
Samsung Galaxy Note 10 និង 10+

* HYPER FAST PROCESSOR: ត្រង់ចំណុចនេះ សាមសុង បានផ្តល់ជូននូវ 12GB RAM ខណៈដែលទំហំមេម៉ូរីអាចផ្ទុកដល់ 512GB និងអាចបន្ថែមក្រៅ (SDCard) រហូតដល់ 1T។ ត្រង់ន័យនេះហេតុអ្វីលោកអ្នកត្រូវស្ពាយកុំព្យូទ័រយួរដៃ ឬ (External storage) តាមខ្លួននោះ? ពិតណាស់ សាមសុង ពិតជាគិតគូរយ៉ាងល្អឥតខ្ចោះជូនដល់អ្នកប្រើប្រាស់ទាំងអស់នាពេលបច្ចុប្បន្ននេះ។

Samsung Galaxy Note 10 និង 10+
Samsung Galaxy Note 10 និង 10+

សូមជម្រាបថា Samsung Galaxy Note 10 និង 10+ នៅមានចំណុចដែលអស្ចារ្យជាច្រើនជាងនេះទៀត ដូច្នេះសូមអតិថិជនទាំងអស់រង់ចាំទស្សនាបន្តទៀតនៅពេលដ៏ឆាប់ខាងមុខនេះ តើមានអ្វីទៀតដែលធ្វើឲ្យស្តេចស្មាតហ្វូនប៊ិចនេះកាន់តែអស្ចារ្យ?

Samsung Galaxy Note 10 និង 10+
Samsung Galaxy Note 10 និង 10+

សម្រាប់ព័ត៌មានបន្ថែមសូមមកសាកសួរ និងទស្សនាដោយផ្ទាល់នៅតាមហាងលក់ផលិតផល សាមសុង ឬតំណាងដេប៉ូចែកចាយរបស់ក្រុមហ៊ុនដែលជិតបំផុតទូទាំងប្រទេសកម្ពុជា ឬក៏ទំនាក់ទំនងមកកាន់លេខ 1800 203 232៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T