ផ្តន្ទាទោសនិស្សិតចិនឱ្យជាប់ពន្ធនាគារចំនួន ៨ខែ ពីបទប្រើប្រាស់កាំភ្លើងក្លែងក្លាយយកទៅភ្ជង់គេឯងនៅក្នុងសាលា

//s5.kh1.co/ac/ac108531b69d4a28704285016e97628d235d315e.jpg
សង្គម

 ០៦-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ និស្សិតជនជាតិចិនម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ៨ខែពីបទប្រើប្រាស់កាំភ្លើងក្លែងក្លាយយកទៅភ្ជង់គេឯងនៅក្នុងសាកលវិទ្យាល័យមួយក្នុងចក្រភពអង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពបានឱ្យដឹងថា ជនជាប់ចោទឈ្មោះ Yihe Xiong វ័យ២៥ឆ្នាំ ជានិស្សិតថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រនៅសាកលវិទ្យាល័យ University of Exeter ក្នុងចក្រភពអង់គ្លេស។

Yihe Xiong
Yihe Xiong

កាលពីថ្ងៃទី១៩ ខែមិថុនា ជនជាប់ចោទ Xiong បានយកកាំភ្លើងក្លែងក្លាយពណ៌ខ្មៅមួយដើម ដើរភ្ជង់សិស្សនានានៅក្នុងបរិវេណសាលា ដោយប្រាប់សិស្សដទៃថា រូបគេមានគ្រាប់ចំនួន ១២គ្រាប់នៅក្នុងកាំភ្លើង ហើយប្រសិនបើការធ្វើបទបង្ហាញគេមិនល្អនោះទេ គេច្បាស់ជាបាញ់ហើយ។

យោងតាមសម្តីសាក្សីបានឱ្យដឹងថា Xiong ថែមទាំងយកកាំភ្លើងនេះទៅភ្ជង់សិស្សដទៃផ្សេងៗទៀត ហើយថែមទាំងសម្តែងកាយវិការក្អេងក្អាងទៀត។

យ៉ាងណាមិញ មិនយូរប៉ុន្មាន ក៏មានគេបានប្តឹងសមត្ថកិច្ច ហើយសមត្ថកិច្ចក៏បានមកកាន់សាកលវិទ្យាល័យដើម្បីធ្វើការចាប់ខ្លួន Xiong។

ដល់ពេលប៉ូលិសចាប់ខ្លួន Xiong បាន រូបគេបាននិយាយថា គេគ្រាន់តែនិយាយលេងសើចតែប៉ុណ្ណោះ។

កាំភ្លើងក្លែងក្លាយដែល Xiong យកទៅភ្ជង់គេឯង
កាំភ្លើងក្លែងក្លាយដែល Xiong យកទៅភ្ជង់គេឯង

ដោយឡែក តុលាការមិនបានយល់ថានេះគឺជារឿងកំប្លែងសម្រាប់លេងសើចនោះទេ ហើយជនជាប់ចោទ Xiong ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ៨ខែ ពីបទប្រើប្រាស់អាវុធ (ទោះក្លែងក្លាយក្តី) យកទៅគំរាម និងបង្កអំពើហិង្សានៅក្នុងសាលា៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T