កម្ពុជា និងហុងកុង ចែកគ្នាម្នាក់ ១ពិន្ទុ ក្រោយស្មើគ្នា ១-១ ក្នុងវគ្គជម្រុះ World Cup 2022

//s5.kh1.co/7b/7b16bc91a8bc8358ce6c262f4bd2b8d82c54862a.jpg
កីទ្បា

 ០៦-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ ការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្រុមភ្ញៀវហុងកុង បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ១-១ និងបានម្នាក់ ១ពិន្ទុដូចគ្នាក្នុងថ្ងៃបើកឆាកនៃវគ្គសន្សំពិន្ទុពូល C វគ្គជម្រុះពានរង្វាន់ FIFA World Cup 2022 នៅប្រទេសកាតា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រកួតដែលបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នារាត្រីថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ពេញស្តាតតែម្តង ក្រោមតម្លៃសំបុត្រ ១០០០០រៀល និង ៥០០០រៀល ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC លក់អស់គ្មានសល់។

កីឡាករខ្សែបម្រើប្រយុទ្ធពាក់លេខ១៤ កែវ សុខផេង ជាអ្នករកគ្រាប់វាយបកតាមស្មើ ១-១ មកវិញនៅនាទីទី៣៣ ក្រោយពេលកីឡាករពាក់លេខ១៦ Chun Lok Than បានស៊ុតគ្រាប់នាំមុខឲ្យហុងកុងនៅនាទីទី១៦ ដូចគ្នា និងបន្តរហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី ដោយក្នុងវគ្គទី២ រយៈពេល ៤៥នាទី មិនមានការបំប៉ោងសំណាញ់ទីគ្នាទៀតនោះ។

នេះក៏ជាការលេងស្មើលើកទី១ ផងដែរ ក្នុងចំណោមជួបគ្នា ៦ដងមកនេះ មិនដែលឈ្នះ និងកម្ពុជាស្គាល់តែពាក្យថាចាញ់ទាំងអស់។

ការទទួលបាន ១ពិន្ទុក្នុងដីនេះដែរ បានធ្វើឲ្យក្រុមគោព្រៃកម្ពុជា ឡើងទៅឈរនៅកំពូលតារាងនៃពូល C បណ្តោះអាសន្ន និងហុងកុងឈរនៅលេខ២ ក្នុងចំណោម ៣ក្រុមផ្សេងទៀតដែលស្ថិតក្នុងពូលជាមួយគ្នា អ៊ីរ៉ង់ អ៊ីរ៉ាក់ និងបារ៉ែន មិនទាន់ប្រកួតនោះ។

យ៉ាងណាក៏ដោយ ក្រុមដែលបានទម្លាក់គូប្រជែងប៉ាគីស្ថាន ក្នុងវគ្គជម្រុះជុំទី១ ប្រចាំទ្វីបអាស៊ី គោព្រៃកម្ពុជា នឹងបន្តបើកទ្វារកីឡដ្ឋានអូឡាំពិក ដើម្បីទទួលក្រុមជម្រើសជាតិបារ៉ែនវិញម្តង ដែលជាការប្រកួតលើកទី២ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ គ្រាដែលសំបុត្រចូលទស្សនាចាប់ផ្តើមដាក់លក់ចាប់ពីថ្ងៃស្អែកនេះតទៅផងដែរ៕

https://s5.kh1.co/__image/w=650,h=488,q=100/15/1517fd25871d02f0717be18f1f1a6a01c89a62ed.jpg
https://s6.kh1.co/__image/w=650,h=515,q=100/59/594de27a9c5f4ed764d4f92a1705c7904dd0d664.jpg
https://s6.kh1.co/__image/w=650,h=488,q=100/bc/bc8a77ea74da9504f08045b557129bd6bb039897.jpg
https://s5.kh1.co/__image/w=650,h=488,q=100/46/465420e1deac9280174524bd5478f79dc691b863.jpg
https://s5.kh1.co/__image/w=650,h=488,q=100/a6/a6104f5051175a9817e2e419620e77b190c98955.jpg
https://s6.kh1.co/__image/w=650,h=515,q=100/e4/e4a98124c64ac5af6413439e718c91ac7d41c6b6.jpg
https://s6.kh1.co/__image/w=650,h=488,q=100/02/026ba42b5639997016e03385d1ce4cdac89c3b66.jpg
Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T