ម្ចាស់ចេះតែឆ្ងល់ថា តែងបាត់កូនពពែរហូត...តាមពិតឃាតកលាក់មុខនេះសោះ! (មានវីដេអូ)

//s6.kh1.co/28/2837f840ebfe9551ca3962a84117121d6dc1b23a.jpg
សង្គម

 ០៥-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

WARNING: DISTRESSING CONTENT

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចិន​៖ គ្រួសារកសិករមួយរស់នៅក្នុងខេត្ត Fujian ប្រទេសចិន តែងសម្ដែងអារម្មណ៍ខឹងសម្បាយ៉ាងខ្លាំង ក្រោយឧស្សាហ៍បាត់ពពែចិញ្ចឹមជាញឹកញាប់ ទាំងដែលមិនបន្សល់ទុកស្លាកស្នាម ខណៈទើបតែថ្មីៗនេះប៉ុណ្ណោះ ដែលនៅទីបំផុតបានរកឃើញការពិត គឺជាស្នាដៃរបស់ពស់ថ្លាន់ដ៏ធំមួយក្បាល។

ពស់ថ្លាន់លេបកូនពពែ
ពស់ថ្លាន់លេបកូនពពែ

បើតាមប្រភពបានឲ្យដឹងថា ពស់ថ្លាន់ដែលបានលេបកូនពពែទាំងមូលនោះ ត្រូវបានគេប្រទះឃើញ កាលពីថ្ងៃអាទិត្យ សប្តាហ៍មុននេះ នៅលើភ្នំ(ព្រៃ)ចេញពីភូមិ Longju តំបន់ Anxi County ទីក្រុង Quanzhou ខេត្ត Fujian ។ ការរកឃើញនេះ គឺក្រោយពេលដែលគ្រួសារកសិករខាងលើ ពោលគឺគ្រួសារលោក Yao តែងតែងឿងឆ្ងល់ពីការបាត់ពពែក្នុងកសិដ្ឋានរបស់គាត់។

ប្រភពដដែលបន្តថា ពស់ថ្លាន់ដែលបានរកឃើញនោះ មានទម្ងន់ខ្លួនជាង ៣២គីឡូក្រាម មានប្រវែង៤ម៉ែត្រ។ ចំណែកឯ កូនពពែដែលវាបានលេបនោះ មានទម្ងន់៤០គីឡូក្រាម។

លោក Yao ជាម្ចាស់បាននិយាយថា ពពែរបស់លោកតែងតែបាត់រហូត គិតទៅគឺតាំងតែពីដើមឆ្នាំនេះមកម៉្លេះ ខណៈបើគិតមកទល់ឥឡូវនេះ បាត់អស់២០ក្បាលមកហើយ។ លោក Yao ថា លោកក៏មានអារម្មណ៍សង្ស័យថា ពពែរបស់លោកគឺត្រូវអ្វីម្យ៉ាងចាប់ស៊ីហើយ ទើបបានជាបាត់ឈឹងគ្មានស្លាកស្នាមបែបនេះ។

យ៉ាងណាមិញ ក្រោយការបាត់កូនពពែចុងក្រោយនេះ លោកក៏សម្រេចចិត្តចេញដើររក ហើយនៅទីបំផុតក៏បានរកឃើញ និងដឹងថាការពិតថា ជាស្នាដៃឃាតកលាក់មុខពស់ថ្លាន់ដ៏ធំនេះសោះ។

ពស់ថ្លាន់លេបកូនពពែ
ពស់ថ្លាន់លេបកូនពពែ

លោក Yao បានបន្តថា ភ្លាមៗក្រោយឃើញបែបនេះ លោកក៏បានរាយការណ៍ទៅមន្រ្តីប៉ូលិស ដើម្បីឲ្យចុះមកជួយពិនិត្យមើល ក៏ដូចជាជួយធ្វើអន្តរាគមន៍ផងដែរ ដោយសារតែពស់ថ្លាន់ គឺមានច្បាប់ត្រឹមត្រូវមិនអាចធ្វើអ្វីផ្តេសផ្តាសលើវាបាននោះទេ។

បើទោះបីជាយ៉ាងណាក្តី ក្រោយកើតហេតុ ពួកគេគ្រាន់តែកាន់កន្ទុយពស់ថ្លាន់ ដើម្បីឲ្យវាក្អែ ឬខ្ជាក់កូនពពែនោះចេញមកវិញតែប៉ុណ្ណោះ ដោយចំណាយពេលអស់១ម៉ោង។ ចំណែកឯ ពស់ថ្លាន់នោះ ក៏ត្រូវបានប៉ូលិសព្រលែងចូលទៅក្នុងព្រៃជ្រៅវិញផងដែរ។

គេមិនច្បាស់ទេថា ឯកូនពពែនោះនឹងត្រូវបានគេយកវាទៅធ្វើអ្វីជាបន្តនោះទេ។

គួរឲ្យដឹងថា ពស់ថ្លាន់ (Burmese Python) ត្រូវបានគេដឹងថា គឺជាប្រភេទសត្វដែលត្រូវបានការពារដោយរដ្ឋក្នុងប្រទេសចិន។ ការប្រមាញ់ និងការចាប់ពស់ថ្លាន់ប្រភេទនេះ គឺត្រូវបានហាមឃាត់ជាដាច់ខាត។ ជនណាដែលល្មើសនឹងត្រូវផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

ទស្សនាវីដេអូខាងក្រោម៖

WARNING: DISTRESSING CONTENT

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T