គួរឲ្យសរសើរណាស់! មិននឹកស្មានថា អ៊ុន សុធា ទទួលបានពានរង្វាន់ច្រើនដល់ថ្នាក់នេះ

//s5.kh1.co/70/70a699d8574a9bd1014833a7b30ec5db1f691262.jpg
តារា & កម្សាន្ដ

 ០៥-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ និយាយទៅ បើទោះជា លោក អ៊ុន សុធា ដែលជាតារាសម្ដែងប្រុសជួរមុខ បានប្រលូកក្នុងវិស័យសិល្បៈអស់រយៈពេល ច្រើនឆ្នាំរួចក៏ដោយ តែប្រជាប្រិយភាពនៅតែមានសម្រាប់ទស្សនិកជនរាល់គ្នាដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ក្រៅពីរូបរាងខ្ពស់សង្ហា និងមុខមាត់គួរឲ្យចាប់អារម្មណ៍ហើយ​ តារាសម្ដែងប្រុសរូបនេះ មានសមត្ថភាពសម្ដែង បានយ៉ាងសាកសម ទោះជាដើរជាតួអង្គអ្វីក៏ដោយ គឺត្រូវចិត្តមហាជនគ្រប់គ្នា។

តួយ៉ាង ស្រាប់តែ កាលពីប៉ុន្មានម៉ោងមុននេះ លោក អ៊ុន សុធា បានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលគ្រប់គ្នា ក្រោយពីបានឃើញ ពានរង្វាន់ដែលរូបលោក ទទួលបានយ៉ាងច្រើន។ អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍នោះគឺ តារាសម្ដែងប្រុស សម្បុរស្រអែមរូបនេះ មានទេពកោសល្យទទួលបាន ពានពីកម្មវិធីប្រកួតប្រជែងទាំង ក្នុងនិងក្រៅស្រុក ទៀតផង។

តាមរយៈរូបភាពប៉ុន្មានសន្លឹកនោះដែរ សុធា ក៏បានអមមកជាមួយសារ ដ៏មានអត្ថន័យជ្រាលជ្រៅ រៀបរាប់ពីឱបសគ្គដែលជួបប្រទះ ទម្រាំបានមកដល់ចំណុចនេះ ជាពិសេស តារាប្រុសរូបនេះ មិនភ្លេចថ្លែងអំណរគុណ ដល់អ្នកដែលចាំគាំទ្រ រូបលោកផងដែរ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖  

លោក អ៊ុន សុធា
លោក អ៊ុន សុធា
លោក អ៊ុន សុធា
លោក អ៊ុន សុធា
លោក អ៊ុន សុធា កាលឡើងទទួលពាន
លោក អ៊ុន សុធា កាលឡើងទទួលពាន
លោក អ៊ុន សុធា កាលឡើងទទួលពាន
លោក អ៊ុន សុធា កាលឡើងទទួលពាន
លោក អ៊ុន សុធា កាលឡើងទទួលពាន
លោក អ៊ុន សុធា កាលឡើងទទួលពាន
ពានរង្វាន់ទាំងអស់ដែល លោក អ៊ុន សុធា ទទួលបាន
ពានរង្វាន់ទាំងអស់ដែល លោក អ៊ុន សុធា ទទួលបាន
អ៊ុន សុធា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T