និស្សិតចិនម្នាក់ បានជួបជុំក្រុមគ្រួសារវិញ ក្រោយបង់ប្រាក់លោះឱ្យក្រុមចាប់ជំរិតនៅអូស្ត្រាលី ជាង ៨០ Bitcoin ឬស្មើ ៨៥ម៉ឺនដុល្លារ

//s5.kh1.co/d0/d02e906187cbfe6cdc73f1ec724ed47a0ad358d5.jpg
សង្គម

 ០៥-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អូស្រ្តាលី៖ និស្សិតជនជាតិចិនម្នាក់រស់នៅក្នុងប្រទេសអូស្រ្តាលី ត្រូវបានដោះលែងឱ្យត្រលប់ទៅរកឪពុកម្តាយគេវិញ ក្រោយឪពុកម្តាយគេបានបង់ប្រាក់លោះឱ្យទៅអ្នកចាប់ជំរិតប្រមាណ ៨០ Bitcoin (៨៤២,៣២០ដុល្លារ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជនរងគ្រោះមានឈ្មោះ Ye Jingwang ត្រូវបានពួកអ្នកចាប់ជំរិត ដោះលែងរូបគេឱ្យត្រលប់ទៅរកឪពុកម្តាយគេវិញកាលពីពេលថ្មីៗនេះ។

Ye Jingwang
Ye Jingwang

យោងតាមប្រភពបានរាយការណ៍ថា នៅថ្ងៃកើតហេតុ ជនរងគ្រោះ Jingwang ត្រូវបានឃើញពេលចុងក្រោយគេបង្អស់ ពេលចេញពីអគារអាផាត់មិនមួយក្នុងតំបន់ Hurstville ក្នុងទីក្រុងស៊ីដនី កាលពីថ្ងៃទី២៣​ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ។

នៅថ្ងៃបន្ទាប់ (ថ្ងៃទី២៤ ខែសីហា) ស្រាប់តែឪពុកជនរងគ្រោះទទួលបានវីដេអូមួយបង្ហាញពីកូនប្រុសគាត់ត្រូវបានគេចាប់ជំរិត បិទភ្នែក និងមុខមានប្រលាក់ស្នាមឈាមថែមទៀតផង។

យ៉ាងណាមិញ អ្នកចាប់ជំរិតបានទាមទារប្រាក់ចំនួន ៨០ Bitcoin ដើម្បីជាការដោះដូរឱ្យ Jingwang មានសេរីភាព ហើយបើមិនធ្វើតាមការណែនាំរបស់ពួកគេទេ ពួកគេនឹងសម្លាប់ Jingwang ចោល។

Ye Jingwang
Ye Jingwang
Ye Jingwang
Ye Jingwang

ពីរថ្ងៃក្រោយមក ត្រូវនឹងថ្ងៃទី២៦ ខែសីហា ពួកអ្នកចាប់ជំរិតក៏បានផ្ញើវីដេអូទីពីរមកក្រុមគ្រួសារជនរងគ្រោះម្តងទៀតដោយបង្ហាញពីជនរងគ្រោះ Jingwang សុំអង្វរឪពុកគេឱ្យជួយសង្រ្គោះរូបគេផង។

ដោយខ្លាចមានរឿង ដូច្នេះក្រុមគ្រួសារជនរងគ្រោះក៏បានផ្ញើលុយ ៨០ Bitcoin ឱ្យក្រុមអ្នកចាប់ជំរិត ទើបចុងក្រោយជនរងគ្រោះក៏បានត្រលប់ទៅជួបជុំឪពុកម្តាយគេវិញ។

យ៉ាងណាមិញ បច្ចុប្បន្ននេះសមត្ថកិច្ចក៏កំពុងតែស៊ើបអង្កេតបន្ថែមជុំវិញករណីចាប់ជំរិតមួយនេះផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

Kim Hong
ហុង

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T