ស្ត្រីម្នាក់យកទារកទើបកើតបាន៦ថ្ងៃ ទៅលាក់ទុកក្នុងកាបូបស្ពាយដើម្បីលួចឡើងយន្ដហោះ (មានវីដេអូ)

//s6.kh1.co/f7/f72386644206be5081b0847a7fa0b294bcf9e0a4.jpg
សង្គម

 ០៥-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ហ្វីលីពីន៖ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅនេះ ស្ត្រីម្នាក់បានព្យាយាមលាក់ទារកដែលទើបនឹងកើតបាន៦ថ្ងៃ ដាក់ក្នុងកាបូបស្ពាយ ដើម្បីបានឡើងយន្ដហោះចាកចេញពីប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពបានឲ្យដឹងថា ស្ត្រីជនជាតិអាមេរិកម្នាក់ ឈ្មោះថា Jennifer អាយុ៤៣ឆ្នាំ បានរៀបចំធ្វើដំណើរចេញពីប្រទេសហ្វីលីពីន នៅព្រលានយន្ដហោះ Ninoy Aquino។ នាងបានលាក់ទុកទារកដែលទើបនឹងកើតបាន៦ថ្ងៃ នៅក្នុងកាបូបស្ពាយ។ គោលបំណងរបស់នាងគឺចង់នាំទារកនោះគេចចេញពីប្រទេសហ្វីលីពីន។ ទោះបីជានាងខំប្រឹងលាក់យ៉ាងណាក៏ដោយ បុគ្គលិកនៅទីនោះក៏បានធ្វើការឆែកកាបូប ព្រោះមានការសង្ស័យ។ នៅពេលបើកកាបូបទៅ ក៏ប្រទះឃើញទារកនៅក្នុងនោះពិតមែន។

សកម្មភាពនាងយកទារកចេញពីកាបូបស្ពាយ
សកម្មភាពនាងយកទារកចេញពីកាបូបស្ពាយ

ប្រភពបានបន្ដថា ទារកនោះគឺគ្មានលិខិតឆ្លងដែនទេ នេះជាហេតុដែលនាងព្យាយាមលាក់ទារកក្នុងកាបូបស្ពាយ។ នាង Jennifer បានអះអាងថាខ្លួននាងជាមីងរបស់ទារកនោះ ប៉ុន្ដែគ្មានឯកសារដើម្បីបញ្ជាក់ការពិតនោះទេ។ ទារកក៏ត្រូវបានប៉ូលិសបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យសុខភាព។

យ៉ាងណាមិញ នាង Jennifer ត្រូវហាមឃាត់ពីការហោះហើរចេញពីប្រទេស និងជុំវិញករណីនេះ ប៉ូលិសកំពុងធ្វើការស៊ើបអង្កេតបន្ថែម ដោយសារតែនាង Jennifer មិនព្រមផ្ដល់ព័ត៌មានច្បាស់លាស់៕ 

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

នាង Jennifer និងទារក
នាង Jennifer និងទារក
នាង Jennifer និងទារក
នាង Jennifer និងទារក
ប៉ូលិសនិងទារក
ប៉ូលិសនិងទារក
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T