អ្នកណាទប់សំណើចបាន សូម្បី Yeji ក៏ព្រមទទួលស្គាល់ថានាង មានមុខមាត់ដូចតុក្កតាគំនូរជីវចលនេះដែរ

//s6.kh1.co/57/57a2ebc7717522e7079adf7b64d34dc544402d6d.jpg
តារា & កម្សាន្ដ

 ០៥-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ សមាជិកក្រុមចម្រៀងកូរ៉េដ៏ល្បី ITZY នាង Yeji ត្រូវបានគេទទួលស្គាល់ថានាងគឺជាតារាចម្រៀងមួយរូបដែលមានមុខមាត់ស្អាតប្លែកពីគេគ្មានអ្នកណាដូចនោះទេ ហើយរូបនាងក៏ជាសមាជិកដែលទទួលបានប្រជាប្រិយភាពខ្លាំង ចាប់តាំងពីលេចមុខជាផ្លូវការដំបូងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើនិយាយពីសម្រស់របស់តារាស្រីរូបនេះ អ្នកគាំទ្របានចាប់អារម្មណ៍ថា រូបនាងពិតជាមានមុខមាត់ដូចតុក្តតាគំនូវជីវចលមួយខ្លាំងមែនទែន ដោយពួកគេបានកាត់តម៉ូតសក់របស់នាង ជាមួយតុក្តតាមួយឈ្មោះថា Light Fury ក្នុងរឿង «How To Train Your Dragon 3»។

យ៉ាងណាមិញ អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ សម្រាប់សាមីខ្លួននាង Yeji ផ្ទាល់ រូបនាងក៏បានដឹងអំពីរឿងនេះដែរ ហើយរូបនាងបាននិយាយបែបនេះថា៖ 

“ពេលដែលខ្ញុំដឹងរឿងនេះដំបូង ខ្ញុំមិនចង់ទទួលយកវានោះទេ ប៉ុន្តែគ្រប់ពេលដែលខ្ញុំឆ្លុះកញ្ចក់ គឺមុខខ្ញុំកាន់តែប្រហាក់ប្រហែលនឹងតុក្តតានោះ”។

ទោះជាយ៉ាងណាក្តី ទាំងនេះពិតជាធ្វើឲ្យអ្នកគាំទ្រទប់សំណើចមិនបាននោះទេ ព្រោះថានាង Yeji មានមុខមាត់ដូចតុក្តតានេះ គឺគ្រាន់តែជាកាត់តបែបលេងសើចរបស់អ្នកគាំទ្រតែប៉ុណ្ណោះ ហើយក៏មិននឹកស្មានថាសូម្បីតែសាមីខ្លួននាង Yeji ក៏ព្រមទទួលស្គាល់ថានាងពិតជាមានមុខមាត់ស្រដៀងបែបនេះដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Yeji
Yeji
Yeji
Yeji
Yeji
Yeji
Yeji
Yeji
តុក្តតាស្រដៀង Yeji
តុក្តតាស្រដៀង Yeji
តុក្តតាស្រដៀង Yeji
តុក្តតាស្រដៀង Yeji
Yeji
Yeji
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T