តួឯកស្រីក្នុងរឿង «គិតខ្លី» ពេលស្លៀកឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរបែបនេះ ពិតជាស្រស់ស្អាតឥតទាស់! (មានវីដេអូ)

//s5.kh1.co/46/465c310b3cbd83bf56e0c1659df38ed72bda1890.jpg
តារា & កម្សាន្ដ

 ០៥-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ អ្នកទាំងអស់គ្នាប្រហែលជាស្គាល់តួឯកស្រីក្នុងរឿង «គិតខ្លី» ហេីយមែនទេ ដែលនាងគឺជាតារាសម្តែងវ័យក្មេងមួយរូប កំពុងតែទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជនជាច្រើននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយដោយសារតែទេពកោសល្យនៃការសម្តែង និងរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាងផង ទើបធ្វើឱ្យតារាសម្តែងស្រីវ័យក្មេងកូនកាត់ខ្មែរ-ប៊ុលហ្គារី កញ្ញា ស្ទីលឡា ហាក់ដូចជាមានភាពលេចធ្លោខ្លាំង និងមានភាពល្បីល្បាញក្នុងរយៈដ៏ខ្លីប៉ុណ្ណោះ បន្ទាប់ពីនាងបានបង្ហាញមុខនៅក្នុងវិស័យសិល្បៈ។

ជាពិសេសនោះទម្រង់មុខកូនកាត់របស់នាងក៏បានធ្វើឱ្យគេលង់ស្នេហ៍យ៉ាងខ្លាំង ហើយរឹតតែស្រស់ស្អាតខ្លាំងស្ទើរតែរកចំណុចទាស់មិនបានថែមទៀតនោះគឺ នៅពេលស្លៀកសម្លៀកបំពាក់ក្នុងឈុតបុរាណខ្មែរ ដែលបានតុបតែង និងរៀបចំឡើងយ៉ាងប្រណីតសាកសមឥតខ្ចោះពីខាងសម្អាងការ។

អមជាមួយនឹងគ្រឿងអលង្ការដែលមានក្បូរក្បាច់រចនា និងសម្លៀកបំពាក់ដែលបានច្នៃម៉ូតឡើងយ៉ាងល្អពិសេសទៀតនោះ រឹតតែធ្វើឱ្យសម្រស់របស់តារាស្រីកូនកាត់រូបនេះស្រស់ស្អាតឡើងថែមមួយកម្រិតទៀត ប្រៀបដូចជាព្រះនាងក្នុងរឿងនិទានដូច្នោះដែរ ឃើញហើយទ្រាំមិនសរសើរមិនបានឡើយ៕

ចង់ដឹងថាកញ្ញា ស្ទីលឡា ស្លៀកឈុតប្រពៃណីខ្មែរយើងស្រស់ស្អាតបែបណានោះ យើងមកតាមដានទស្សនារូបភាពដូចខាងក្រោមនេះទាំងអស់គ្នា៖ 

  កញ្ញា ស្ទីលឡា ក្នុងឈុតប្រពៃណីខ្មែរ
  កញ្ញា ស្ទីលឡា ក្នុងឈុតប្រពៃណីខ្មែរ
  កញ្ញា ស្ទីលឡា ក្នុងឈុតប្រពៃណីខ្មែរ
  កញ្ញា ស្ទីលឡា ក្នុងឈុតប្រពៃណីខ្មែរ
  កញ្ញា ស្ទីលឡា ក្នុងឈុតប្រពៃណីខ្មែរ
  កញ្ញា ស្ទីលឡា ក្នុងឈុតប្រពៃណីខ្មែរ
  កញ្ញា ស្ទីលឡា ក្នុងឈុតប្រពៃណីខ្មែរ
  កញ្ញា ស្ទីលឡា ក្នុងឈុតប្រពៃណីខ្មែរ
  កញ្ញា ស្ទីលឡា ក្នុងឈុតប្រពៃណីខ្មែរ
  កញ្ញា ស្ទីលឡា ក្នុងឈុតប្រពៃណីខ្មែរ
  កញ្ញា ស្ទីលឡា ក្នុងឈុតប្រពៃណីខ្មែរ
  កញ្ញា ស្ទីលឡា ក្នុងឈុតប្រពៃណីខ្មែរ
  កញ្ញា ស្ទីលឡា ក្នុងឈុតប្រពៃណីខ្មែរ
  កញ្ញា ស្ទីលឡា ក្នុងឈុតប្រពៃណីខ្មែរ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T