តិចអត់ដឹងទៅ! តារាទាំងនេះ ជាអ្នកមានគុណធំធេង ធ្វើឲ្យផលិតកម្មខ្លួន ប្រែពីតូចក្លាយជាផលិតកម្មយក្ស

//s6.kh1.co/ec/ec4741a1cbcabab668fbb864db7f701bf168adfc.jpg
តារា & កម្សាន្ដ

 ០៤-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ សម្រាប់ផលិតកម្មចម្រៀងធំៗនៅក្នុងប្រទេសកូរ៉េ មិនមែនសុទ្ធតែជាផលិតកម្មដែលចេញមកធំស្រាប់នោះទេ។ ក្នុងនោះ ពួកគេបានប្រែមុខមាត់ពីផលិតកម្មតូច ក្លាយជាផលិតកម្មឈានមុខ និងរកចំណូលបានច្រើនវាល់លាន ក៏ដោយសារតែសិល្បកររបស់ពួកគេផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្ងៃនេះសូមនាំអារម្មណ៍ប្រិយមិត្តអ្នកអានមកស្គាល់មុខតារាKpopប៉ុន្មានដួង ដែលពួកគេគឺជាអ្នកមានគុណ ដែលធ្វើឲ្យផលិតកម្មខ្លួនល្បី រហូតក្លាយជាផលិតកម្មយក្សប្រចាំប្រទេស មានអ្នកគាំទ្រទទួលស្គាល់​មិនថាក្នុង និងក្រៅប្រទេស។

កុំឲ្យខាតពេលយូរ ចង់ដឹងថាមានតារាkpopរូបណាខ្លះ តោះតាមដានខាងក្រោម៖

១. BoA តារាចម្រៀងក្នុងផលិតកម្ម SM Entertainment

BoA បានលេចមុខជាផ្លូវការក្នុងឆ្នាំ ២០០០ ហើយនិងឆ្នាំ ២០០១ នាងបានលេចមុខក្នុងប្រទេសជប៉ុន។ តារាស្រីរូបនេះ ត្រូវបានគេដាក់ឈ្មោះឲ្យថាជា តារាស្រីប្រចាំអាស៊ី ហើយនាងគឺជាតារាចម្រៀងស្រីតែម្នាក់គត់ ដែលធ្វើឲ្យផលិតកម្ម SM ល្បី និងបើកផ្លូវឲ្យតារាចម្រៀងក្នុងផលិតកម្មនោះ មានការទទួលស្គាល់យ៉ាងច្រើន ក្នុងទីផ្សារបរទេស។

BoA 
BoA 

២. ក្រុម BigBang តារាចម្រៀងផលិតកម្ម YG Entertainment

ក្រុមចម្រៀងបុរសនេះ លេចមុខនៅឆ្នាំ ២០០៦ ហើយក្រុម Bigbang ក៏ក្លាយជាក្រុមចម្រៀងដ៏មានពេញនិយមខ្លាំងបំផុត ក្នុងអំឡុងពេលនោះ។ អ្នកគាំទ្រជឿជាក់ថា ផលិតកម្ម YG អាចក្លាយជាផលិតកម្មដ៏កំពូលមួយក្នុងប្រទេសកូរ៉េ ក៏ដោយសារក្រុម BigBang ដែរ។

BigBang 
BigBang 

៣. ក្រុម BTS តារាចម្រៀងផលិតកម្ម Big Hit Entertainment

ក្នុងតារាងតារាដែលជាអ្នកមានគុណសម្រាប់ផលិតកម្ម គឺមិនអាចខ្វះក្រុម BTS បានឡើយ។ ក្រុមចម្រៀងបុរសនេះ បង្កើតនៅឆ្នាំ ២០១៣។ ហើយផលិតកម្ម Big Hit បានក្លាយជាផលិតកម្មដ៏ល្បីរកចំណូលបានវាល់លាន ក៏ដោយសារតែប្រជាប្រិយភាពក្រុមតារារូបសង្ហាទាំងនេះដែរ។

BTS 
BTS 

៤. IU តារាចម្រៀងផលិតកម្ម LOEN Entertainment

IU ផ្តើមប្រឡូកក្នុងសិល្បៈឆ្នាំ ២០០៧​ ហើយនាងចាប់ផ្តើមទទួលប្រជាប្រិយភាព ក្នុងឆ្នាំ ២០១០ ជាមួយនឹងបទ “Good Day”។ ដោយសារតែកំណើននៃប្រជាប្រិយភាពចេះតែកើនឡើងរបស់តារាស្រីរូបនេះ ជាហេតុធ្វើឲ្យផលិតកម្មនាងកាន់តែរកចំណូលបានច្រើន។

IU 
IU 

៥. ក្រុម Mamamoo តារាចម្រៀងផលិតកម្ម Rainbow Bridge World

ពួកគេបានលេចមុខឆ្នាំ ២០១៤ ហើយប្រជាប្រិយភាពរបស់ពួកគេក៏ចេះតែកើនជាលំដាប់។ ពួកគេត្រូវបានអ្នកគាំទ្រចាត់ទុកថា ជាអ្នកមានគុណដែលធ្វើឲ្យផលិតកម្មរបស់ពួកគេ មានការទទួលស្គាល់ពីសំណាក់មហាជន។

Mamamoo 
Mamamoo 

៦. Chungha តារាចម្រៀងផលិតកម្ម MNH Entertainment

នាង Chungha បាននាំផលិតកម្ម MNH ពីផលិតកម្មដែលគ្មានអ្នកណាស្គាល់សោះ ប្រែមកជាផលិតកម្មដែលទទួលស្គាល់ពីសំណាក់អ្នកគាំទ្រ។ ដូចដែលប្រិយមិត្តដែលជាអ្នកគាំទ្រ Chungha ជ្រាបហើយថា នាងបានផ្តើមចេញពីការប្រកួតប្រជែងក្នុងកម្មវិធី Produce 101 ហើយក្លាយជាសមាជិកក្រុម I.O.I ដែលទាំងនេះ ជាហេតុធ្វើឲ្យមហាជន ទទួលស្គាល់ពីសមត្ថភាព និងផលិតកម្មដែលនាងកំពុងជ្រក៕

Chungha 
Chungha 
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T