ប្រែហើយពេលនេះ Jack តួប្រុសរឿង«Titanic» ក្លាយជាលោកអ៊ំចាស់ នាំស្រីក្មេងទៅលេងសមុទ្រ!

//s5.kh1.co/ae/aeca02e65ec94493ae4e9d064bd11c9489a7a6ba.jpg
តារា & កម្សាន្ដ

 ០៤-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អាមេរិក៖ កាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះ គេបានប្រទះឃើញលោក Leonardo Dicaprio តួឯកប្រុសរឿង«Titanic» បានធ្វើដំណើរទៅដើរលេងកម្សាន្តលំហែរកាយនៅឯឆ្នេរសមុទ្រ Malibu សហរដ្ឋអាមេរិកយ៉ាងសប្បាយរីករាយ ជាមួយនឹងមិត្តស្រីវ័យក្មេងរបស់លោក ដែលជាតារាសម្តែងស្រីវ័យ២២ឆ្នាំ នាង Camila Morrone

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង គេសង្កេតឃើញថា អ្នកទាំងពីរបានចំណាយពេលលេងបាល់ទះកម្សាន្តនៅឆ្នេរខ្សាច់ ជាមួយនឹងមិត្តភក្តិជិតដិត ដោយឡែកអ្វីដែលធ្វើឲ្យអ្នកគាំទ្រមានការខកចិត្តនោះ គឺសម្រស់និងរូបរាងរបស់តារាសម្តែងប្រុសជើងចាស់វ័យ៤៤ឆ្នាំ លោក Leonardo រូបនេះ ហាក់បីដូចជាលោកអ៊ំចាស់លក់ស្រាបៀរនៅលើឆ្នេរសមុទ្រដូច្នោះដែរ ខណៈពេលដែលមិត្តស្រីរបស់លោក មានវ័យក្មេងចង្កេះតូចរូបរាងស្រឡូន ស្រស់ស្អាត​ ផ្ទុយគ្នាស្រឡះពីលោកតែម្តង។

ប៉ុន្តែមិនថាយ៉ាងណា បើទោះបីជាអ្នកទាំងពីរមានវ័យខុសគ្នារហូតដល់ទី២២ឆ្នាំយ៉ាងណាក្តី ប៉ុន្តែមើលទៅអ្នកទាំងពីរពិតជាមានភាពចុះសម្រុងនឹងគ្នាបានល្អណាស់ អ្នកទាំងពីរបានចំណាយពេលលេងសប្បាយជាមួយគ្នា បង្ហាញភាពផ្អែមល្ហែមរ៉ូមែនទិកដាក់គ្នាមិនចាញ់ គូស្នេហ៍ក្មេងៗឡើយ។ មិនតែប៉ុណ្ណោះ បើគិតមកទល់ពេលនេះលោក Leonardo និង Camila ទាក់ទងស្រលាញ់គ្នាបានរយៈពេលជាង២ឆ្នាំមកហើយ៕

Leonardo និង Camila ដើរលេងកម្សាន្តនៅឆ្នេរសមុទ្រ

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T