នោះ!! គ្រូបង្វឹកជម្រើសជាតិអេស្ប៉ាញព្រមាន Sergio Ramos ឲ្យប្រយ័ត្នបញ្ហាមួយនេះឲ្យមែនទែន

//s6.kh1.co/6e/6e0d3713aed1918657b433534aa86d7de9e90d56.jpg
កីទ្បា

 ០៤-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញលោក Robert Moreno បានព្រមានខ្សែការពារជួរមុខរបស់ Real Madrid កីឡាករ Sergio Ramos អំពីកៅអី ១១នាក់ដំបូងក្នុងក្រុមជម្រើសជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែការពារវ័យ ៣៣ឆ្នាំ Ramos ហាក់មិនបានជួយ Real Madrid ឲ្យជោគជ័យប៉ុន្មានទេក្នុងរយៈពេលចុងក្រោយនេះ ដោយ១២ប្រកួតចុងក្រោយកាលពីរដូវកាលមុន Real Madrid ឈ្នះបានត្រឹម ៤ប្រកួតប៉ុណ្ណោះ។ ជាមួយគ្នានេះ ៣ប្រកួតនៅក្នុងរដូវកាលថ្មី Real Madrid បានត្រឹមឈ្នះ១ និងស្មើ២ ដែលបានធ្វើឲ្យមតិភាគច្រើនមើលឃើញពីចំណុចខ្សោយនៅតំបន់ការពារ។

  កីឡាករ Sergio Ramos 
  កីឡាករ Sergio Ramos 

យ៉ាងណាលោក Moreno ក៏បានសរសើរដល់ Ramos ថាជាកីឡាករចាស់វស្សាដែលបានចែករំលែកបទពិសោធន៍ដល់យុវជនជំនាន់ក្រោយបានច្រើន ដោយលោកបានឡើងយ៉ាងដូច្នេះថា៖

“ខ្ញុំសប្បាយចិត្តដែលកីឡាករក្មេងៗមាន Serigo (Ramos) នៅពីក្រោយ ពីព្រោះគេនឹងជួយបង្ហាត់បង្ហាញដល់យុវជនបានច្រើន។”

សូមបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិអេស្ប៉ាញនឹងត្រូវមានភារកិច្ចវគ្គជម្រុះព្រឹត្តិការណ៍ EURO 2020 ដោយត្រូវតទល់នឹងក្រុម រ៉ូមានី និង កោះហ្វារ៉ូ៕

  លោក Robert Moreno
  លោក Robert Moreno

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T