ភ្ញាក់ផ្អើល ក្រោយពីគូស្នេហ៍មួយគូរៀបចំអាពាហ៍ពិពាហ៍ ដូចក្នុងរឿងនិទានស៊ីនដឺរេឡា

//s6.kh1.co/54/54cb7af333fe2696c43ff3195c988ccbfdc78ebf.jpg
សង្គម

 ០៤-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ម៉ាឡេស៊ី៖ មនុស្សស្រីគ្រប់រូបតែងតែស្រមៃចង់រៀបចំពិធីអាពាហ៍ពិពាហ៍នៅតាមឆ្មេរសមុទ្រ ឬសួនច្បារជាដើម។ ថ្មីៗនេះ មានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារនារីជនជាតិម៉ាឡេស៊ីម្នាក់បានរៀបអាពាហ៍ពិពាហ៍ដោយរៀបចំឡើងលក្ខណៈ ជាព្រះនាងស៊ីនដឺរេឡា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា នាង Afaza មានអាយុ​២៤ឆ្នាំ ធំដឹងក្ដីឡើងដោយបានទស្សនាខ្សែរឿងនិទានតុក្តតា ព្រះនាងស៊ីដឺរេឡា។ ទិដ្ឋភាពនៃខ្សែរឿងបានដក់ជាប់នៅក្នុងអារម្មណ៍របស់នាងរហូតមក គឺចង់រៀបចំអាពាហ៍ពិពាហ៍ដូចក្នុងរឿងទៅថ្ងៃអនាគត។ 

ប្រភពបានបន្ដថា ក្រុមគ្រួសាររបស់នាង Afaza បានចំណាយប្រាក់ចំនួន៣០០,០០០រីងហ្គីត (ប្រមាណ៧១,៣០០ដុល្លារអាមេរិក) ដើម្បីសាងសង់ប្រាសាទស៊ីនដឺរេឡាមួយ សម្រាប់ថ្ងៃអាពាហ៍ពិពាហ៍ ដែលមានទីតាំងស្ថិតនៅរដ្ឋ Pulau Pinang។ សម្រាប់ប្រាសាទនោះ បានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើនតាមតំបន់នាៗចូលមកទស្សនានិងថតរូប ថែមទាំងមានគូស្នេហ៍មួយចំនួនមានបំណងចង់រៀបអាពាហ៍ពិពាហ៍នៅទីនោះទៀតផង។ ពិធីអាពាហ៍ពិពាហ៍របស់នាង Afaza បានប្រារព្ធធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ។ អ្វីដែលគួរឲ្យចាប់អាម្មណ៍នោះ គឺនាង និងស្វាមីបានធ្វើដំណើរដោយជិះលើរទេះសេះចូលទីធ្លាបរិវេណប្រាសាទទៀតផង ដែលមើលទៅគឺដូចក្នុងរឿង ព្រះនាងស៊ីនដឹរេឡាពិតៗ។ នៅថ្ងៃនោះ មានភ្ញៀវចូលរួមចំនួនប្រមាណ ២០០០នាក់។

នាង Afaza បាននិយាយថា៖ 

«ខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែន ដែលខ្ញុំបានរៀបអាពាហ៍ពិពាហ៍ជាលក្ខណៈប្លែកពីគេបែបនេះ។ ខ្ញុំសង្ឃឹមថា ស្វាមីនិងខ្ញុំនឹងមានសុភមង្គលជារៀងរហូត។»

គួរឲ្យដឹងដែរថា គូស្នេហ៍មួយគូនេះគឺស្គាល់គ្នាក្នុងឆ្នាំ២០១៣ និងចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយគ្នានៅក្នុងឆ្នាំ២០១៥៕

ទិដ្ឋភាពក្នុងថ្ងៃអាពាហ៍ពិពាហ៍
ទិដ្ឋភាពក្នុងថ្ងៃអាពាហ៍ពិពាហ៍
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T