រូបសំណាក Iron Man ដ៏ពិតប្រាកដ ត្រូវបានកសាងឡើងក្នុងប្រទេសអ៊ីតាលី ដើម្បីជាការឧទ្ទិសដល់ការពលីជីវិតរបស់ Tony Stark

//s6.kh1.co/6a/6a1268e52746115c2f5331687304b812d06405a1.jpg
សង្គម

 ០៤-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អ៊ីតាលី៖ មនុស្សម្នាមានការភ្ញាក់ផ្អើលជាខ្លាំងទាក់ទិនទៅនឹងរូបសំណាក Iron Man ដ៏ពិតប្រាកដ ត្រូវបានកសាងឡើងក្នុងប្រទេសអ៊ីតាលី​ ដើម្បីជាការឧទ្ទិសដឹងគុណនៃការពលីជីវិតរបស់ Iron Man នៅក្នុងរឿង Avengers: Endgame។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររម្លឹកផងដែរថា ឈុតចុងក្រោយនៅក្នុងខ្សែភាពយន្ត Avengers: Endgame លោក Tony Stark (Iron Man) បានពលីជីវិតរបស់ខ្លួនដោយប្រើប្រាស់ Infinity Gauntlet ក្នុងការសម្លាប់ Thanos និងកងទ័ពរបស់គេចោលទាំងអស់។

Iron Man
Iron Man

បន្ទាប់ពីរឿង Avengers: Endgame បានចាក់បញ្ចាំងនៅតាមរោងកុននានាទូទាំងពិភពលោករួច ហ្វេន Marvel ជាច្រើនទូទាំងពិភពលោកសុទ្ធសឹងតែសម្តែងអារម្មណ៍ក្តុកក្តួលទាក់ទិនទៅនឹងការស្លាប់របស់ Iron Man ហើយពួកគេក៏បានឧទ្ទិស និងដឹងគុណពីការពលីជីវិតដ៏មហិមារបស់ Iron Man នៅលើបណ្តាញសង្គមជាហូរហែផងដែរ។

ប៉ុន្តែ ថ្មីៗនេះ នៅក្នុងទីក្រុង Forte dei Marmi មានរូបសំណាក Iron Man ដ៏ពិតប្រាកដមួយ ត្រូវបានសាងសង់ឡើង ដោយគេដាក់ឈ្មោះឱ្យវាថា «Man of Steel (ដែលការដាក់ឈ្មោះបែបនេះគឺប្រៀបដូចជាការឌឺឌងទៅនឹងតួអង្គ Superman អីចឹង។)»

រូបសំណាក Iron Man
រូបសំណាក Iron Man

រូបសំណាក Iron Man ដ៏អស្ចារ្យនេះ ត្រូវបានសាងសង់ឡើងដោយលោក Daniele Basso ក្នុងគោលបំណងឧទ្ទិសទៅដល់ការពលីជីវិតរបស់ Iron Man នៅក្នុងពិភពភាពយន្ត ហើយក៏ជាការរម្លឹកទៅដល់ពួកយើងទាំងអស់គ្នាថា ពួកយើងគឺជាតួឯកសម្រាប់ខ្លួនឯងគ្រប់ពេលវេលា ដោយអនាគតមនុស្សលោកគឺអាស្រ័យលើការសម្រេចចិត្តរបស់យើងទាំងអស់គ្នា ដែលយើងទាំងអស់គ្នាគឺជាអ្នកក្លាហានគ្រប់គ្នា។ នេះបើយោងទៅតាមប្រភពច្បាស់ការណ៍មួយបានលើកឡើង។

យ៉ាងណាមិញ រូបសំណាក Iron Man នេះកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាសង្គមជាច្រើននាក់ ដោយអ្នកខ្លះក៏បានសរសើរថា រូបនេះពិតជាស្រស់ស្អាត និងមានអត្ថន័យមែនទែន៕

រូបសំណាក Iron Man
រូបសំណាក Iron Man
រូបសំណាក Iron Man
រូបសំណាក Iron Man
រូបសំណាក Iron Man
រូបសំណាក Iron Man
រូបសំណាក Iron Man
រូបសំណាក Iron Man
រូបសំណាក Iron Man
រូបសំណាក Iron Man
រូបសំណាក Iron Man
រូបសំណាក Iron Man
រូបសំណាក Iron Man
រូបសំណាក Iron Man
រូបសំណាក Iron Man
រូបសំណាក Iron Man
រូបសំណាក Iron Man
រូបសំណាក Iron Man
រូបសំណាក Iron Man
រូបសំណាក Iron Man
Kim Hong
ហុង

អត្ថបទទាក់ទង

//s9.kh1.co/40/40c51ea52f63f35126eaf149204695616c1bd9d4.jpg

ម៉ាកយីហោ “ផ្ទះបាយភូមិខ្មែរ” បង្កើតឡើងដោយកូនខ្មែរ ដែលមានបេះដូងនិងការតាំងចិត្តយ៉ាងខ្លាំង ក្នុងចូលរួមអភិរក្ស និងអភិវឌ្ឍន៍ម្ហូបខ្មែរ កេរតំណែលជាតិ

 ២៩-មីនា-២០២៤ 
 ៣ល្ងាច · ១៣ នាទីមុន
//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៥ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T