ចូលរួមសោកស្តាយ! ប្អូនប្រុស សយ រតនៈ ខំតស៊ូមករៀននៅភ្នំពេញ តែជួបរឿងអកុសល ឡានបុកស្លាប់ភ្លាមៗ

//s6.kh1.co/64/6417525c0b60e558f0a668e381ce9ee0ae959197.jpeg
តារា & កម្សាន្ដ

 ០៤-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ បណ្តាអ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍សោកស្តាយយ៉ាងខ្លាំងចំពោះតារាចម្រៀងប្រុសលោក សយ រតនៈ ដែលបានបាត់បង់ប្អូនប្រុសម្នាក់ ស្លាប់ៗភ្លាមក្រោយជួបគ្រោះថ្នាក់ចរាចរណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សាច់ញាតិដែលត្រូវជាប្អូនប្រុសរបស់លោកឈ្មោះ ជា វិសាល ជានិស្សិតឆ្នាំទី២ផ្នែកសំណង់ ដែលបានធ្វើការតស៊ូរៀនសូត្រអស់ពេលប៉ុន្មានឆ្នាំ មកពីខេត្តដើម្បីមករៀននៅភ្នំពេញ តែបែរជាជួបរឿងអកុសល ត្រូវឡានដឹកខ្សាច់មួយគ្រឿង បត់ចូលកន្លែង ប៉ុន្តែខ្វះការប្រុងប្រយ័ត្ន បានបុកប្អូនលោកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ជាមួយគ្នានេះដែរ តារាប្រុសរូបនេះ ក៏បានបង្ហាញអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំង ដែលប្អូនប្រុសមកត្រូវជួបរឿងបែបនេះ ទាំងដែលមិនទាន់បានរៀនចប់ផងនោះ។ ដោយក្នុងនោះលោកបានរៀបរាប់ថា៖

«មានតែភាពសោកស្ដាយដែលបាត់បង់ប្អូនប្រុស ខំតស៊ូមករៀននៅភ្នុំពេញសង្ឃឹមមានចំនេះជំនាញនិងមានការងារធ្វើសមរម្យទៅអនាគត មិនគួរណាជួបរឿងអកុសលបែបនេះសោះ»។

ដំណឹងដ៏គួរឲ្យសោកស្តាយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាសោកស្តាយខ្លាំង ចំពោះគ្រួសារនៃសព និងនាំគ្នាចូលរួមសោកស្តាយ និងរំលែកទុក្ខ ដល់លោកនៅលើបណ្តាញសង្គមគ្រប់គ្នាតែម្តង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

សយ រតនៈ
សយ រតនៈ
សយ រតនៈ
សយ រតនៈ
ប្អូនប្រុសសយ រតនៈ ដែលស្លាប់
ប្អូនប្រុសសយ រតនៈ ដែលស្លាប់
ប្អូនប្រុសសយ រតនៈ ដែលស្លាប់
ប្អូនប្រុសសយ រតនៈ ដែលស្លាប់
ប្អូនប្រុសសយ រតនៈ ដែលស្លាប់
ប្អូនប្រុសសយ រតនៈ ដែលស្លាប់
ប្អូនប្រុសសយ រតនៈ ដែលស្លាប់
ប្អូនប្រុសសយ រតនៈ ដែលស្លាប់
ប្អូនប្រុសសយ រតនៈ ដែលស្លាប់
ប្អូនប្រុសសយ រតនៈ ដែលស្លាប់
ប្អូនប្រុសសយ រតនៈ ដែលស្លាប់
ប្អូនប្រុសសយ រតនៈ ដែលស្លាប់
សយ រតនៈ
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T