ប្រពៃណាស់! ទោះអ្នកមានគុណ បានចែកឋានហើយក៏ដោយ អ៊ុន សុធា នៅតែធ្វើរឿងបែបនេះសម្រាប់អ្នកម្ដាយទៀត(មានវីដេអូ)

//s5.kh1.co/41/41f807ee6ff8ccee3312492ddde33795646daa7a.jpg
តារា & កម្សាន្ដ

 ០៤-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ បន្ទាប់ពីអ្នកម្ដាយរបស់ តារាសម្ដែងប្រុស ដ៏មានប្រជាប្រិយភាព លោក អ៊ុន សុធា​ បានចែកឋានទៅ គេឃើញថា លោក​តែងតែបញ្ចេញសារ នឹកនាដល់អ្នកមានគុណ ជាប្រចាំធ្វើឲ្យមហាជនមានចិត្ត អាណិតអាសូរគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ដែរថា លោក អ៊ុន សុធា ត្រូវបានគេចាត់ទុកជា តារាគំរូមួយរូប ព្រោះតាំងតែអ្នកម្ដាយធ្លាក់ខ្លួនឈឺធ្ងន់រួចមក តារាប្រុសរូបនេះ មិនដែរត្អូញត្អែរ ស្រែកហៅរកជំនួញពី សប្បុរសជននោះទេ គឺលោកខិតខំរកប្រាក់ ព្យាបាលអ្នកម្ដាយអស់ពី កម្លាំងកាយចិត្តតែម្ដង។

តែជាអកុសល ទោះខំប្រឹងរិះរកមធ្យបាយ បែបណាក៏ដោយ ក៏អ្នកម្ដាយរបស់ អ៊ុន សុធា បានទទួលមរណភាពទៅហើយ។ ក្នុងនោះដែរ ទោះបីជាចំណូលសិល្បៈតិចក្ដី​ ច្រើនក្ដី ហេតុតែទឹកចិត្តស្រលាញ់ដ៏ធំធេងអ៊ុន សុធា មានចំពោះអ្នកម្ដាយ លោកបានសាងសង់ ចេតិយមួយយ៉ាងសមរម្យ ថែមទាំងបានបន្ថែមមក ជាមួយនឹងរូបគំនូរ លើជញ្ជាំងយ៉ាងស្រស់ស្អាត ក្នុងចេតិយនោះទៀតផង។

បន្ថែមពីនេះផងដែរ គំនូរលើជញ្ជាំងចេតិយនោះ ជាទេសភាពព្រៃភ្នំខៀវស្រងាត់ មានទឹកធ្លាក់ទៀត ដែលអាចនឹងមានន័យថា ចង់ឲ្យវិញ្ញាណក្ខ័ណរបស់អ្នកម្ដាយ បានត្រជាក់ត្រជុំដូចរូបនោះផងដែរ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

លោក អ៊ុន សុធា
លោក អ៊ុន សុធា
លោក អ៊ុន សុធា
លោក អ៊ុន សុធា
ចេតិយដែល លោក អ៊ុន សុធា សង់សម្រាប់អ្នកម្ដាយ
ចេតិយដែល លោក អ៊ុន សុធា សង់សម្រាប់អ្នកម្ដាយ
គំនូរដែលអ៊ុន សុធា គូរសម្រាប់អ្នកម្ដាយ
គំនូរដែលអ៊ុន សុធា គូរសម្រាប់អ្នកម្ដាយ
គំនូរដែលអ៊ុន សុធា គូរសម្រាប់អ្នកម្ដាយ
គំនូរដែលអ៊ុន សុធា គូរសម្រាប់អ្នកម្ដាយ
អ៊ុន សុធា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T