ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នាំមកជូននូវ ការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ជាលើកទី៧ មកកាន់ព្រះរាជាណាចក្រកម្ពុជា

//s5.kh1.co/13/138a03b2c3b5c749ad80370490a7282151480e21.jpg
សង្គម

 ០៤-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីវេលាព្រឹកថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនត្រូវបានទទួលស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ លើផលិតផលយានយន្ដ និងគ្រឿងបន្លាស់ម៉ាកតូយ៉ូតា បានរៀបចំនូវសន្និសីទសារព័ត៌មានស្ដីអំពីការមកដល់នៃ ព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិកលើកទី៣០ ដែលត្រូវនឹងលើកទី៧ នៅក្នុង   ព្រះរាជាណាចក្រកម្ពុជា សម្រាប់ឆ្នាំ២០១៩នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ជាលើកទី៧
ការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ជាលើកទី៧

មានប្រសាសន៍នៅក្នុងសន្និសីទ លោក ឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន បានបង្ហាញឲ្យដឹងថា៖ 

“នេះគឺជាកិត្តិយស ដែលក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានរៀបចំ សន្និសីទសារព័ត៌មាន ស្ដីអំពី ការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ដែលនឹងប្រព្រឹត្ដទៅនៅ ថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលសន្និសីទចតុមុខ ដោយមានការចូលរួមពីសំណាក់ ក្រុមតន្ត្រីដ៏ល្បីល្បាញ និងចំណាស់មួយ ដែលមានអាយុកាលប្រមាណជាជិត ១០០ឆ្នាំ មកពីចក្រភពអង់គ្លេស គឺក្រុម London Chamber Orchestra ក្រោមការដឹកនាំរបស់លោក Christopher Warren-Green។ ជាមួយគ្នានេះដែរ យើងនឹងមានការសម្តែងជូន បទចម្រៀង ពីសំណាក់ក្រុមតន្រ្តីសម័យ គឺក្រុម Small World Small Band ដែលជាក្រុមចម្រៀង ប្រមូលផ្តុំដោយ យុវជនវ័យក្មេង ពោរពេញដោយ សមត្ថភាព ទេពកោសល្យ និងការតស៊ូក្នុងជីវិត”។

លោក ឧកញ៉ា គង់ នួន បានបន្ថែមទៀតថា៖ 

“ការប្រគំតន្រ្តីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក នៅក្នុងខែវិច្ឆិកានេះ ក៏នឹងត្រូវបានផ្តល់នូវកិត្តិយស ដ៏ឧត្តុង្គឧត្តម ជាទីបំផុតតាមរយៈ ការយាងចូលរួម ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ហើយនេះគឺជាឆ្នាំទី៥ នៃការយាងចូលរួម របស់ទ្រង់ផងដែរ ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រី ដ៏ធំសម្បើមនេះ”។

លោក ឧកញ៉ា គង់ នួន
លោក ឧកញ៉ា គង់ នួន

គួរបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានប្រារព្ធ តន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ជាលើកដំបូង នៅឆ្នាំ២០១៣ ហើយគិតមកត្រឹមឆ្នាំ២០១៨ កន្លងទៅនេះ ថវិកាសប្បុរសធម៌ ដែលប្រមូលបានពីការលក់សំបុត្រ និងការឧបត្ថម្ភពីសំណាក់ក្រុមហ៊ុន មានចំនួនស្មើនឹង ២១៤,៩០១ ដុល្លាសហរដ្ឋអាមេរិច។ ការប្រគំតន្ត្រី តូយ៉ូតា ក្លាស៊ិក នាឆ្នាំនេះ នឹងមានការចូលរួមសម្ដែង ពីបណ្ដាប្រទេសចំនួន ក្នុងតំបន់អាស៊ីដូចជា៖ ប្រទេសឡាវ ថៃ ប្រ៊ុយណេ ម៉ាឡេស៊ី កម្ពុជា ម៉ាឡេស៊ី និងប្រទេសវៀតណាម។ សំបុត្រចូលរួមទស្សនា មានតម្លៃ ៣៥ ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយសន្លឹក និងមានដាក់លក់ចាប់ពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ នេះតទៅ នៅគ្រប់សាខានៃក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក្នុងរាជធានីភ្នំពេញ និងនៅខេត្តបាត់ដំបង និងខេត្ត សៀមរាប។​​ ឆ្នាំនេះផ្ទាល់ ផងដែរ ក្រុមហ៊ុន តូយ៉ូតា នឹងលក់សំបុត្រតាមយៈ Online, Last 2 Ticket Asia។  រាល់ថវិកា ដែលទទួលបានពីការលក់សំបុត្រ ក្នុងការប្រគំតន្ត្រីក្នុងឆ្នាំនេះ ក្រុមហ៊ុន​ តូយ៉ូតា (ខេមបូឌា) នឹងបរិច្ចាគ ជាមូលនិធិសប្បុរសធម៌ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប និងមជ្ឈមណ្ឌលព្យាបាលកុមារ Japan Heart ដែលត្រូវបានបង្កើតឡើងក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០០៩  ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្រាប់ ផ្តល់សេវាព្យាបាល និង បណ្តុះបណ្តាលអប់រំ លើតំហែទាំ សុខភាព និងអនាម័យដល់ប្រជាជនក្រីក្រ នៅតាមតំបន់ដាច់ស្រយាលដោយពុំគិតកម្រៃ។

ការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ជាលើកទី៧
ការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ជាលើកទី៧
ការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ជាលើកទី៧
ការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ជាលើកទី៧

លោក ឧកញ៉ា គង់ នួន បានថ្លែងឲ្យដឹងទៀតថា៖ 

“ឆ្នាំនេះ ក៏ជាឆ្នាំទី២ ដែលក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នឹងបន្តគម្រោង “អ្នកអាចធ្វើបាន” ឬ “Start Your Impossible” ជាមួយនឹងសកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ ជាថ្មីម្តងទៀត ដើម្បីចែករំលែក ចំណេះដឹង និងផ្លាស់ប្តូរនូវបទពិសោធន៍ តូរ្យតន្ត្រី រវាងក្រុម London Chamber Orchestra និងក្រុមនិស្សិត នៃសកលវិទ្យាល័យ ដែលការសហការនេះ នឹងធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។ ក្រុមហ៊ុន តូយ៉ូតា ជឿជាក់ថា តាមរយៈ សកម្មភាពផ្លាស់ប្តូរ បទពិសោធន៍នេះ យើងជឿជាក់ថា ក្រុមនិស្សិត នឹងអាចពង្រីក និងពង្រឹងសមត្ថភាពរបស់ខ្លួន សម្រាប់ចាប់យកឱកាស សម្តែងនៅលើឆាកជាតិ និងអន្តរជាតិ នៅថ្ងៃណាមួយជាក់ជាមិនខាន”។

ការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ជាលើកទី៧
ការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ជាលើកទី៧
ការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ជាលើកទី៧
ការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ជាលើកទី៧

អ្វីដែលកាន់តែគួរឲ្យកោតសរសើរទៀតនោះ ក្រៅពីការប្រគំតន្រ្តីសប្បុរសធម៍តូយ៉ូតា ក្លាស៊ិកនេះ ក្រុមហ៊ុន តូយ៉ូតា ក៏បានរួមចំណែកក្នុងកិច្ចការសង្គម ដូចជា៖ ការប្រកួតគំនូររថយន្តតូយ៉ូតាក្នុងក្តីស្រមៃ ការបរិច្ចាគមូលនិធិសម្រាប់គាំទ្រលើផ្នែកសុខភាពនិងវេជ្ជសាស្រ្ត ការផ្តល់អាហារូបករណ៍ ជូនដល់និស្សិតក្រីក្រ ការអប់រំលើសុវត្ថិភាពចរាចរណ៍ ការចូលរួមដាំកូនឈើ និងការប្រកួតកីឡាបាល់ទាត់សម្រាប់កុមារ ជាដើម។

ជាចុងបញ្ចប់លោក​ ឧកញ៉ា គង់ នួន បានថ្លែងអំណរគុណ និងអំពាវនាវឲ្យមានការទិញសំបុត្រចូលរួមទស្សនាការប្រគំតន្ត្រីនេះ ឲ្យបានច្រើនកុះករ ដើម្បីរួមចំណែកក្នុងកម្មវិធីសប្បុរសធម៌ ជួយសង្រោះដល់ជីវិតកុមារកម្ពុជារាប់លាននាក់ ដែលកំពុងតែរងគ្រោះ និងត្រូវការជំនួយ៕     

ការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ជាលើកទី៧
ការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ជាលើកទី៧
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T