នោះ! Fan BingBing ត្រូវគេហទំព័រមួយទម្លាយថា នាងលួចបង្កើតកូនស្ងាត់ៗក្នុងមន្ទីរពេទ្យមួយកន្លែង?

//s6.kh1.co/04/04a4235bf6c202a55a09c2bd1844afe920dd7b91.jpg
តារា & កម្សាន្ដ

 ០៤-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ចិន៖ ថ្មីៗនេះ គេហទំព័រព័ត៌មានប្រទេសចិន បានចុះផ្សាយព័ត៌មានទាក់ទងនឹងតារាសម្តែងចិនដ៏ល្បីនាង Fan BingBing បានលួចទៅបង្កើតកូនប្រុសម្នាក់ស្ងាត់ៗ នៅមន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុងណានជីង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ព័ត៌មាននេះបានធ្វើឲ្យគ្រប់គ្នា ក៏ដូចជាអ្នកគាំទ្ររបស់តារាស្រីរូបនេះភ្ញាក់ផ្អើលមែនទែន ហើយវាក៏កំពុងតែក្លាយជាប្រធានបទយ៉ាងក្តៅគគុក ក្នុងបណ្តាញសង្គមអ៊ីនធើណេត ព្រោះគ្រប់គ្នាច្បាស់ជាដឹងថា Fan BingBing ទើបតែបែកបាក់ស្នេហ៍ជាមួយសង្សាររបស់ខ្លួន ដូច្នេះហើយបើសិនជានាងមានកូនពេលនេះ គឺកូនពិតជាខុសច្បាប់ក្នុងប្រទេសហើយហើយ។

ទោះជាយ៉ាងណាក្តី សម្រាប់ព័ត៌មានដែលកំពុងតែក្តៅនេះ នាង Fan BingBing មិនទាន់បានចេញមុខបកស្រាយឲ្យជាក់លាក់ណាមួយ​​ ដើម្បីពន្យល់ទៅអ្នកគាំទ្រនោះទេ ព្រោះមហាជនមួយចំនួន នៅតែមានជំនឿចិត្តលើតារាស្រីរូបនេះ ហើយថែមទាំងនិយាយថា ព័ត៌មានដែលគេកំពុងតែចុះផ្សាយនោះគឺជាព័ត៌មានប្រឌិតថែមទៀតផង។

ម៉្យាងវិញទៀត អ្នកគាំទ្ររបស់នាង Fan BingBing បាននាំគ្នាស្វែងរករូបដែលនាងបង្ហោះនៅទីក្រុងសៀងហៃ កាលពីមុនដែលបង្ហាញថានាងពិតជាមិនអាចមានកូន និងបង្កើតកូននៅពេលនេះបានទេ។

យ៉ាងណាក៏ដោយ រឿងរ៉ាវទាំងនេះមានតែរង់ចាំការបកស្រាយពីសាមីខ្លួន បញ្ជាក់ពីការពិតតែប៉ុណ្ណោះ ព្រោះថាក្រោយពីមានរឿងរ៉ាវនេះកើតឡើង គេមិនទាន់ឃើញមានវត្តមានរបស់នាងចេញមុខ បកស្រាយនៅឡើយនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Fan BingBing
Fan BingBing
Fan BingBing
Fan BingBing
Fan BingBing
Fan BingBing
Fan BingBing និងអតីតសង្សារ
Fan BingBing និងអតីតសង្សារ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T