ចង់ដាច់ផ្ងារពេលឃើញរូបភាព សុខ រក្សា កាលពីតូច មើលសឹងមិនស្គាល់ខុសគ្នាឆ្ងាយ

//s5.kh1.co/ae/ae51c2ea04db7e1f023b84f048b9ae6d2fafe985.jpg
តារា & កម្សាន្ដ

 ០៤-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ក្រោយពីតារាចម្រៀងប្រុសលោក សុខ រក្សា បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយនឹងតារាសម្ដែងស្រីអ្នកនាង កុល ដាវី រួមរស់ជាមួយគ្នាជាជីវិតប្ដីប្រពន្ធនោះ គេសង្កេតឃើញថាអ្នកទាំងពីរមានភាពជោគជ័យ ទទួលបានការគាំទ្រខ្លាំងមែនទែន ទៅលើមុខជំនាញរបស់ខ្លួន នាពេលកន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរបើទោះបីជាលោក សុខ រក្សា មិនសូវជាចេញមុខនៅលើឆាកតន្រ្តីធំៗច្រើនក៏ដោយ តែតារាចម្រៀងប្រុសរូបនេះ ទទួលបានការពេញនិយមខ្លាំង តាមបណ្ដាកម្មវិធីមង្គលការតូច ធំ ជាប់ៗគ្នាមិនដាច់នោះទេ។

តែអ្វីដែលធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន មានការចាប់អារម្មណ៍លើសពីនេះទៅទៀតនោះគឺ លោក សុខ រក្សា បានបង្ហោះរូបភាពកាលពីនៅក្មេងរបស់ខ្លួន នៅលើបណ្ដាញសង្គមហ្វេសប៊ុក។

ដោយនៅក្នុងនោះ តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពរូបនេះ បានបង្ហាញរូបថតមួយសន្លឹកដោយក្នុងនោះផងដែរ ម្នាក់ជាលោក សុខ រក្សា រីឯម្នាក់ទៀតជាបងប្អូនរបស់ខ្លួន ធ្វើឲ្យទស្សនិកជនលាន់មាត់និយាយទៅលោក សុខ រក្សា ជាមួយនឹងពាក្យថាមើលសឹងមិនស្គាល់គ្រប់គ្នាតែម្ដង ជាមួយនឹងរូបរាងរបស់ខ្លួន នាពេលបច្ចុប្បន្ននេះ។

គួរឲ្យដឹងផងដែរថា នេះជាលើកទីមួយហើយដែលលោក សុខ រក្សា បានបង្ហាញរូបភាពអនុស្សាវរីយ៍កាលពីនៅតូច របស់ខ្លួនបែបនេះ នៅលើបណ្ដាញសង្គម៕

តោះកុំឲ្យខាត់ពេលយូរ ទៅទស្សនារូបភាពទាំងអស់គ្នា៖

សុខ រក្សា និង កុល ដាវី 
សុខ រក្សា និង កុល ដាវី 
សុខ រក្សា និង កុល ដាវី 
សុខ រក្សា និង កុល ដាវី 
សុខ រក្សា និង កុល ដាវី 
សុខ រក្សា និង កុល ដាវី 
សុខ រក្សា និង កុល ដាវី 
សុខ រក្សា និង កុល ដាវី 
សុខ រក្សា និង កុល ដាវី 
សុខ រក្សា និង កុល ដាវី 
សុខ រក្សា (B)
សុខ រក្សា (B)
សុខ រក្សា
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T