ទើបតែបង្ហាញមុខគូស្នេហ៍ហើយថ្មីៗ ពេលនេះ Apitsada ត្រូវមិត្តប្រុសបានសុំរៀបការបាត់

//s5.kh1.co/d8/d83879be3d6caff49ca587f16efdd9d80866dcdc.jpg
តារា & កម្សាន្ដ

 ០៤-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្ដែងស្រី កញ្ញា Apitsada បានបង្ហាញមុខគូស្នេហ៍ដែលជាបុរសអ្នកជំនួញម្នាក់ ដោយបានទាក់ទងគ្នាមកជាងកន្លះឆ្នាំមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សម្រាប់ការបង្ហាញមុខមិត្តប្រុសជាសាធារណៈនេះដែរ តារាស្រីកញ្ញា Apitsada ក៏ត្រូវបានមហាជន និងជាពិសេសមិត្តសិល្បៈជាច្រើន បានចូលរួមសម្ដែងការអបអរសាទរផងដែរ។

ដោយឡែក អ្វីដែលរឹតតែពិសេសនោះ គឺកាលពីថ្ងៃម្សិលមិញនេះ តារាស្រី កញ្ញា Apitsada បានបង្ហាញនូវចិញ្ចៀនពេជ្រមួយវង់ ដែលនៅជាប់នឹងដៃនាងផ្ទាល់ ដោយក្នុងនោះ តារាស្រីរូបនេះ បាននិយាយថាជាចិញ្ចៀនដែលគូស្នេហ៍ខ្លួន បានសុំនាងរៀបការកាលពីនាពេលថ្មីៗនេះផងដែរ។

ទន្ទឹមជាមួយគ្នានេះដែរ តារាស្រីរូបនេះក៏បានបង្ហាញអារម្មណ៍យ៉ាងជឿជាក់ថា គូស្នេហ៍លើកនេះរបស់នាង ពិតជាស្រលាញ់និងយកចិត្តទុកដាក់ចំពោះនាងខ្លាំង ហើយប្រសិនបើគ្មានអ្វីប្រែប្រួល ពិធីមង្គលការរបស់តារាស្រីរូបនេះ ក៏នឹងធ្វើឡើងនាក្នុងឆ្នាំក្រោយនេះតែម្ដង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

Apitsada
Apitsada
Apitsada
Apitsada
Apitsada
Apitsada
Apitsada បង្ហាញចិញ្ចៀនពេជ្រ
Apitsada បង្ហាញចិញ្ចៀនពេជ្រ
Apitsada​ និងមិត្តប្រុស រួមទាំងមិត្តភក្តិ
Apitsada​ និងមិត្តប្រុស រួមទាំងមិត្តភក្តិ
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T