កូនពៅ ភាគច្រើន​ច្រឡើម ប៉ុន្តែស្អាត និងសុខភាពល្អ​ ជាងកូនដំបូង ព្រោះហេតុផលទាំងនេះ!

//s4.kh1.co/0f/0f51cf3075792c493d1b8a113159013584360c44.jpg
នារី

 ០៤-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ក្នុង​ផ្នត់​គំនិត​សង្គម កូនបងគេ ឬ​យើង​និយម​ហៅ​ថា កូនដំបូង ភាគច្រើនមាន​គំនិត​ចាស់ទុំ សុភាព រម្យទម​ជាងគេ ចំណែក​កូនពៅ​វិញភាគច្រើនរពឹសច្រឡើម​ជាងគេ។ ប៉ុន្ដែ​ការសិក្សា​មួយរកឃើញថា កូនពៅភាគច្រើនមាន​សុខភាព​ល្អ និង​ស្អាតជាង​កូន​បងបង្អស់របស់គេ មិន​ថាប្រុស ឬ​ស្រីទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការសិក្សា​នេះធ្វើឡើង​នៅ​ក្នុង​ប្រទេស​ណូវ៉ែលហ្សេឡង់ លើ​បងប្អូនចំនួន ១៣.៤០០​ គូ ហើយ​រកឃើញ​ថា កូន​បង​បង្អស់ប្រឈម​ការ​លើស​ទម្ងន់រហូត​ដល់ ៣​ ដង បើធៀប​នឹង​កូនពៅ។ សាស្ត្រាចារ្យ Sandra Black មកពី​សាកលវិទ្យាល័យ Columbia របស់​អាមេរិកបញ្ជាក់​ថា ភាពខុស​គ្នា​នេះដោយសារ​ពេល​ពពោះ​ដំបូងសរសៃ​ឈាម​របស់​ម្ដាយ​នៅ​មាន​លក្ខណៈ​តូច ដូច្នេះ​ការ​បញ្ជូន​សារធាតុ​បំប៉ន​ទៅ​ចិញ្ចឹម​ទារក​ក្នុង​ស្បូនក៏តិច​ដែរ។ ចំណែក​ការពពោះ​បន្ទាប់សរសៃ​ឈាម​របស់​ម្ដាយមាន​លក្ខណៈ​ធំជាង​មុន ដូច្នេះ​ការ​បង្កើន​​លំហូរ​ឈាម និង​សារធាតុ​បំប៉នទៅ​ទារក​ក្នុង​ស្បូនក៏បាន​ច្រើន​ជាង​មុន​ដែរ។

សាស្ត្រាចារ្យ​ដដែល​បន្ថែម​ថា លំហូរ​សារធាតុ​បំប៉ន​តិចទៅ​ចិញ្ចឹម​ទារក​ក្នុង​ស្បូនប៉ះពាល់​ដល់​ការ​កំណត់​​រាងកាយ ដោយ​បណ្ដាល​ឲ្យ​រាងកាយ​រក្សា​ទុក​ជាតិ​ខ្លាញ់​កាន់តែ​ច្រើនពេល​ពេញ​វ័យ។

ក្រៅពី​ប្រឈម​នឹង​បញ្ហា​លើស​ទម្ងន់​ហើយ កូនបង (កូនដំបូង) ក៏​ប្រឈម​នឹង​ខ្ពស់​នឹង​ជំងឺ​ទឹកនោមផ្អែម ដោយសារ​រាងកាយ​របស់​កូនទី១នេះមិន​ឆ្លើយតប​ជាមួយ​អាំងស៊ុយលីន ដែល​ជាអ័រម៉ូនជួយ​កោសិកា​សាច់ដុំដុត​ជាតិ​ស្ករ​ក្នុង​ឈាម។ អ្នកវិទ្យាសាស្ត្រ បញ្ជាក់​ថា សុខភាព​កូនបងបង្អស់​​ខ្សោយ ដោយសារ​ពួកគេ​ទទួល​បាន​សារធាតុ​បំប៉ន​តិចពេល​នៅ​ក្នុង​ស្បូន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T