អ្នកណាថាធ្វើតារារកលុយបានច្រើន ក្រុមចម្រៀងនេះខំច្រៀងរាប់ឆ្នាំ មិនដែលបានលុយសូម្បីតែ១រៀល!

//s4.kh1.co/9e/9e374d7dee8db985377bc10978aec12ed00a5ec1.jpg
តារា & កម្សាន្ដ

 ០៣-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ នេះគឺជាចំណេះដឹងទូទៅ ដែលតារាចម្រៀងKpop គ្រប់រូបគួរតែយល់ដឹង ដើម្បីចៀសសផុតពីហានិភ័យ ពីការកេងប្រវ័ញ្ចប្រាក់ចំណូលរបស់ពួកគេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្នុងនោះមានតារាចម្រៀងKpop មួយចំនួនដែលពួកគេទទួលបានជោគជ័យ ពីការលក់អ៊ាល់ប៊ុមបានដល់ខ្ទង់លានដុល្លារ រីឯក្រុមចម្រៀងដទៃ បើទោះបីជាពួកគេខំប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែមិនអាចឈានដល់គោលដៅលក់ ដូចអ្វីដែលបានកំណត់ផងដែរ។

ជាក់ស្តែង ដូចជាក្រុមចម្រៀងនារី Fiestar ដូច្នោះដែរ ដែលពួកគេទើបតែបាន សម្រេចចិត្តរំសាយក្រុមកាលពីឆ្នាំមុន ក្រោយប្រឡូកចូលសិល្បៈចម្រៀងKpop អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែនៅតែមិនអាចទទួលបានលទ្ធផលល្អ។

  ក្រុមចម្រៀងនារី Fiestar
  ក្រុមចម្រៀងនារី Fiestar

តួយ៉ាង តាមរយៈកិច្ចសម្ភាសន៍កាលពីថ្មីៗនេះ គេក៏បានជួបសម្ភាសន៍ជាមួយនឹង អតីតសមាជិកក្រុមម្នាក់របស់ Fiestar គឺតារាចម្រៀងស្រី Hyemi ហើយក៏បានសួរនាំនាងពាក់ព័ន្ធទៅនឹង ប្រាក់ចំណូលរបស់នាងផងដែរ។

ដោយក្នុងនោះនាងបានឆ្លើយថា៖

«ប្រាក់ចំណូលរបស់ពួកយើងគឺ សូន្យវ៉ុន។ ក្រុមហ៊ុនតែងតែរៀបចំតុបតែងខ្លួន និងសម្លៀកបំពាក់ឲ្យពួកយើងល្អៗ ប៉ុន្តែលទ្ធផលដែលពួកយើងបានទទួលគឺមិនល្អឡើយ។»

  តារាចម្រៀងស្រី Hyemi 

អតីតសមាជិកក្រុម Fiestar
  តារាចម្រៀងស្រី Hyemi  អតីតសមាជិកក្រុម Fiestar

នាងបន្តនិយាយលើកសរសើរពីក្រុមហ៊ុន និងនិយាយពីបទពិសោធន៍ដែលនាងទទួលបានកន្លងមកទៀតថា៖

«ប៉ុន្តែវានៅតែជាក្រុមហ៊ុនល្អ ពួកគេតែងតែផ្តល់ប្រាក់ឧបត្ថម្ភខ្លះៗដល់ពួកយើង។ បើទោះបីជាពួកយើងមិនមានប្រាក់ចំណូលក៏ដោយ ប៉ុន្តែរាល់ពេលដែលក្រុម Fiestar ចេញផ្សព្វផ្សាយបទចម្រៀងថ្មីម្តងៗ ខ្ញុំតែងតែទទួលបានបទពិសោធន៍ល្អៗ មិនអាចកាត់ថ្លៃបាន។ទោះបីជាយើងមិនមានកេរ្តិ៍ឈ្នោះល្បីខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែក៏មានមនុស្សជាច្រើនចងចាំក្រុម Fiestar ហើយវាក៏ប្រៀបបីដូចជាការតបស្នង នៃខិតខំលំបាករបស់ពួកយើងកន្លងមកផងដែរ។»

ចុងក្រោយតារាស្រី Hyemi ក៏បានលើកឡើងថា បច្ចុប្បន្នសមាជិកក្រុមរបស់នាងគ្រប់គ្នា សុទ្ធសឹងតែមានសុខភាពល្អសប្បាយចិត្ត ហើយពួកគេតែងតែជួយគាំទ្រគ្នាទៅវិញទៅមកជានិច្ច។ ហើយនាងក៏សង្ឃឹមថា សមាជិកក្រុមរបស់នាងទាំងអស់ នឹងស្វែងរកឃើញផ្លូវជោគជ័យ និងមានសុភមង្គលរៀងៗខ្លួនផងដែរ៕

  ក្រុមចម្រៀងនារី Fiestar
  ក្រុមចម្រៀងនារី Fiestar
  ក្រុមចម្រៀងនារី Fiestar
  ក្រុមចម្រៀងនារី Fiestar
  ក្រុមចម្រៀងនារី Fiestar
  ក្រុមចម្រៀងនារី Fiestar
  ក្រុមចម្រៀងនារី Fiestar
  ក្រុមចម្រៀងនារី Fiestar
  ក្រុមចម្រៀងនារី Fiestar
  ក្រុមចម្រៀងនារី Fiestar
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T