ព្រឺសម្បុរ! ផ្សាយផ្ទាល់សុខៗ ស្រាប់តែដាច់Live ខណៈនាយកុយ និងក្រុមល្ខោនបាសាក់សម្តែង ដោយសារតែបែបនេះ(មានវីដេអូ)

//s5.kh1.co/db/db71bea03e8283897cfb163e67ba37fb033172d8.jpg
តារា & កម្សាន្ដ

 ០៣-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ជារៀងរាល់សប្តាហ៍ កម្មវិធីដ៏ល្បីដែលតែងតែពាំនាំនូវសិល្បករជាច្រើនទាំងចាស់ និងក្មេងចូលរួមច្រៀងចម្រៀងបែបមរតកដើម «ចម្រៀងគ្រួសារខ្មែរ» ដែលបានធ្វើការច្រៀងចម្រៀងយ៉ាងពីរោះៗ គួរឲ្យចាប់អារម្មណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក៏ប៉ុន្តែសម្រាប់សប្តាហ៍នេះកាន់តែប្លែកជាងមុនទៅទៀត ក្រោយកម្មវិធីបានធ្វើការបន្ថែមនូវឈុតឆាកសម្តែងល្ខោនបាសាក់ ដែលសម្តែងដោយក្រុមតារាកំប្លែងនាយកុយ ធ្វើការសម្តែងយ៉ាងប្លែកៗភ្នែក។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ខណៈនៅពេលដែលឡាយវីដេអូមុនដំបូង ស្រាប់តែមានការរអាក់រអួលខុសពីសប្តាហ៍មុនៗ ជាមួយនឹងការឡាយវីដេអូផ្ទាល់នៅលើហ្វេសប៊ុក ត្រូវបានដាច់ភ្លាមៗតែម្តង ទាំងដែលសម្តែងទើបតែបានប៉ុន្មាននាទី។

បន្ទាប់ពីមានបញ្ហាបែបនេះ ក៏មានការធ្វើការLive បន្តទៀត ដើម្បីឲ្យអ្នកទស្សនាដែលទន្ទឹងរង់ចាំបានបន្តភាគនៃឈុតឆាកសម្តែងនេះ។ ក្រោយពីបានសម្តែងចប់រួចរាល់ហើយ ក៏មានការខមមិនពីថា្នក់ដឹកនាំ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការខមមិន ពីរឿងទាំងនេះយ៉ាងដូច្នោះថា៖

« ជំរាបសួរយក្សកុយម្ជាស់ក្សត្រីយ៍គ្រត ក្សត្រាសាំងសារឿននិងកញ្ញាប្រឹមប្រីយ។រអាក់រអ៊ួលបច្ចែកទេសមុននេះប្រហែលមកមិនបានរៀបចំសែនព្រេនតាមទម្លាប់ល្ខោនបាសាក់។តែបើបានរៀបចំហើយប្រហែលមកពីយក្សកុយថាយក្សមានការកែទម្រង់ដោយមិនបានវាយហួនព្រោះកន្លែងតូច។សុំសួរយក្សកុយមានចៅប៉ុន្មានហើយ?»

តាមរយៈសាររបស់សម្តេច ទើបបានធ្វើឲ្យពួកគេចាប់អារម្មនណ៍ថា ពិតមែន ព្រោះមិនបានសែនអ្វីនោះទេមុនពេលសម្តែង ព្រោះគិតថាជាការសម្តែងជាលក្ខណៈគ្រួសារ ធម្មតា មិនបានគិតពីរឿងនេះនោះឡើយ៕

ប្រភពចុចលើLink នេះដើម្បីទស្សនាវីដេអូ

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

ក្រុមនាយកុយ ឡើងកម្មវិធីយប់មិញ
ក្រុមនាយកុយ ឡើងកម្មវិធីយប់មិញ
ក្រុមនាយកុយ ឡើងកម្មវិធីយប់មិញ
ក្រុមនាយកុយ ឡើងកម្មវិធីយប់មិញ
ក្រុមនាយកុយ ឡើងកម្មវិធីយប់មិញ
ក្រុមនាយកុយ ឡើងកម្មវិធីយប់មិញ
ក្រុមនាយកុយ ឡើងកម្មវិធីយប់មិញ
ក្រុមនាយកុយ ឡើងកម្មវិធីយប់មិញ
ក្រុមនាយកុយ ឡើងកម្មវិធីយប់មិញ
ក្រុមនាយកុយ ឡើងកម្មវិធីយប់មិញ
ក្រុមនាយកុយ ឡើងកម្មវិធីយប់មិញ
ក្រុមនាយកុយ ឡើងកម្មវិធីយប់មិញ
សាររបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
សាររបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
នាយកុយ
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T