Justin បង្ហោះសារ សារភាពកំហុស ដែលបានភ្លើតភ្លើងពីអតីតកាល

//s5.kh1.co/42/4216ef35740d7696b5135dcbaa2486e344f7f0c7.jpg
តារា & កម្សាន្ដ

 ០៣-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

បរទេស៖ តារាចម្រៀងប៉ុប លោក Justin Bieber ត្រូវបានហ្វេនៗសង្កេតឃើញថា មានការផ្លាស់ប្ដូរទាំងស្រុង ទាំងស្ទាយ៍សម្លៀកបំពាក់ ក៏ដូចជាអត្តចរិតផងដែរ ក្រោយពីជិតចូលរោងការជាមួយអនាគតភរិយា នាង Hailey Baldwin

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្រាប់តែ ថ្មីៗនេះ Justin បានបង្កភាពភ្ញាក់ផ្អើលសារជាថ្មី តាមរយៈសារមួយដ៏វែង ដែលរូបគេបានបង្ហោះក្នុងបណ្ដាញសង្គមអ៊ីនស្ដារក្រាម។ ក្នុងនោះដែរ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ វាជាការសរសេរសារភាពកំហុស ដែលបានប្រព្រឹត្តខុស នាពេលកន្លងមក ជាហេតុធ្វើឲ្យបាត់មុខ Justinពីវិស័យសិល្បៈ មួយរយៈទៀតផង។

លើសពីនេះ តាមរយៈសារនោះដែរ បានរៀបរាប់យ៉ាងវែងអន្លាយ មានអត្ថន័យថា​៖

 «វាមិនមែនជារឿងងាយស្រួលនោះទេ ពេលដែលជីវិតមានតែសម្ពាធ ទំនួលខុសត្រូវការងារ និងបញ្ហាស្នេហាជាដើម ដែលជាហេតុបណ្ដាលឲ្យរូបគេ មានអារម្មណ៍ភ័យខ្លាច រហូតមានអារម្មណ៍ថា មិនចង់រស់នៅបន្តទៀតទេ។ ធ្លាប់តែជាក្មេងប្រុសមួយរូប ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ប៉ុន្តែត្រូវធ្លាក់ចុះ បាត់បង់អ្វីៗគ្រប់យ៉ាង ថែមទាំងត្រួវបានគេ ស្អប់ខ្ពើមគ្រប់គ្នា ព្រោះតែទង្វើភ្លើតភ្លើងមួយឆាវ»។

បន្ថែមពីនេះ Justin ក៏បានបញ្ជាក់ថា៖

«បន្ទាប់ពីឆ្លងកាត់ រឿងរ៉ាវខុសឆ្គងរួចមក ទេវតាបានជម្រុញឲ្យលោកកែប្រែ និងបានជួបនារីដ៏ល្អនិងសាកសមដូចជា នាង Hailey ដែលគ្រោងនឹងរៀបការឆាប់ៗនេះផងដែរ»៕

បន្ទាប់ពីឃើញបែបនេះហើយ អ្នកគាំទ្រអស់បាន បញ្ចេញអារម្មណ៍ភ្ញាក់ផ្អើលគ្រប់គ្នា ដែលសុខៗ Justin បង្ហោះសារបែបនេះ ថែមទាំងទទួលបានការចុចLike ដល់ទៅ២លាននាក់ទៀតផង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

លោក Justin Bieber
លោក Justin Bieber
លោក Justin Bieber
លោក Justin Bieber
លោក Justin Bieber និងអនាគតភរិយា
លោក Justin Bieber និងអនាគតភរិយា
សារដែលJustin​បានបង្ហោះ
សារដែលJustin​បានបង្ហោះ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T